ព័ត៌មានកីឡា

Pep Guardiola នឹងជះលុយ៩២លានផោន ទិញកីឡាករ២នាក់បន្ថែម

លោក Pep Guardiola គ្រូបង្វឹករបស់ក្លឹប Manchester City បានបញ្ជាក់ថាលោកនឹងប្រើលុយចំនួន៩២លានផោនទៀត ដើម្បីទិញកីឡាករ២នាក់បន្ថែមគឺ Leroy Sane និង John Stones។

ត្បិតតែក្នុងក្រុម Man City សុទ្ធតែកីឡាករកំពូលៗទៅហើយក្ដី ប៉ុន្តែលោក Pep នៅតែចង់ធ្វើការផ្លាស់ប្ដូរដដែល ពោលគឺទិញកីឡាករថ្មី មកប្រើទម្រង់លេងថ្មី។ ដោយកីឡាករថ្មីនោះ លោកចង់បានមកលេងនៅតំបន់ស្លាបម្នាក់ និងការពារម្នាក់ទៀត។

Leroy Sane ជាមុខព្រួញដែល Man City ព្យាយាមទាក់ទងទិញពីក្រុម Schalke ជាច្រើនដង ដោយការចរចាចុងក្រោយនេះ ឃើញថាមានតម្លៃខ្លួនដល់ទៅ៤២លានផោនហើយ ខណៈដែលតម្លៃផ្ទេរនេះត្រូវគេរំពឹងថានឹងអាចទទួលយកបាន។

Generated by IJG JPEG Library

ចំណែកឯម្នាក់ទៀតគឺ John Stones របស់ Everton ។ John ត្រូវបាន Man City ប្រកាសថានឹងផ្លាស់មកលេងជាមួយពួកគេនៅពេលឆាប់ៗនេះ បន្ទាប់ពីការចរចាជាមួយកីឡាកររួចរាល់ និងក្លឹប Everton ក្នុងតម្លៃ៥០លានផោន ដើម្បីផ្ដាច់កុងត្រាចាស់នៅ Everton ។

LIVERPOOL, ENGLAND - AUGUST 08: John Stones of Everton during the Barclays Premier League match between Everton and Watford at Goodison Park on August 8, 2015 in Liverpool, England. (Photo by Jan Kruger/Getty Images)

ទាក់ទិននិងការផ្ទេរនេះដែរ Pep បាននិយាយបន្ដិចដែរថា៖ “Sane ជាកីឡាករវ័យក្មេងមានសមត្ថភាព បើគាត់មកយើងនឹងសប្បាយចិត្ត ហើយប្រសិនបើគាត់មិនមក អ្នកគាំទ្រSchalke នឹងសប្បាយចិត្តវិញ។ ចំពោះ Stones ក៏ដូចទៅនឹង Sane ដែរ”៕

មតិយោបល់