ហ្វីលីពីនៈ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នៅថ្ងៃនេះ បានព្រមានថា នឹងធ្វើការរឹតបន្តឹង ឬបិទក្រុមហ៊ុនរុករករ៉ែ តាមរយៈច្បាប់បរិស្ថាន ដោយលោកបានសង្កត់ធ្ងន់ៗថា ប្រទេសក្នុងតំបន់អាស៊ី អាគ្នេយ៍មួយនេះ អាចរស់បាន ដោយគ្មានឧស្សាហកម្មរ៉ែ។ នេះបើយោងតាមរយៈ សារព័ត័មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦។
លោក Duterte បានថ្លែងក្នុងសន្និសីទកាសែតខ្លីមួយថា« យើងអាចរស់នៅជាជាតិមួយបាន ដោយមិនពឹង ផ្អែកលើឧស្សាហកម្មរ៉ែ ហើយគ្រប់ក្រុមហ៊ុនរុករករ៉ែទាំងអស់ នឹងត្រូវអនុវត្តតាមច្បាប់បរិស្ថានស្ដង់ដា ឬបិទតែម្ដង»៕
មតិយោបល់