ព័ត៌មានកីឡា

Messi បានផ្ញើរសារចូលរួមរំលែកទុក្ខដល់មនុស្សដែលបានស្លាប់ និងរងរបួសក្នុងការកើតមានការបុករះ នៅទីក្រុង Barcelona

ភ្លាមៗ បន្ទាប់ពីការកើតមាន នូវការបុករះក្នុងទីក្រុង Barcelona ដែលបណ្តាលឲ្យមនុស្ស ១៣នាក់បានស្លាប់ បាត់បង់ជីវិត និងមនុស្សជាច្រើនអ្នកផ្សេងទៀត បានរងរបួស ខ្សែប្រយុទ្ធឆ្នើម អាហ្សង់ទីន Lionel Messi បានផ្ញើសារ រំលែកទុក្ខដល់អ្នកដែលបានរងគ្រោះ ក្នុងគ្រោះថ្នាក់នេះ។

បើតាមសារ ដែល កំពូលខ្សែប្រយុទ្ធរបស់ក្រុម Barcelona ផុសក្នុង Instagram មសនអត្ថន័យថា៖ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះមនុស្សដែលបានស្លាប់ និងរងរបួសក្នុងហេតុការណ៍ ដែលមិននឹកស្មានដល់ នាទីក្រុង Barcelona កាលពីពេលថ្មីៗនេះ។ នេះគឺជា ហេតុការណ៍ដ៍អាក្រក់មួយ ដែលបានកើតឡើង ក្នុងទីក្រុង របស់យើងដែលពីមុនមក មិនធ្លាប់មាននោះឡើយ។ ខ្ញុំសូមបួងសួងឲ្យព្រះជាម្ចាស់ តាមថែរក្សាយើងទាំងអស់គ្នា កុំឲ្យកើតមានហេតុការណ៍ដ៍អាក្រក់នេះ ជាថ្មីម្តងទៀត។

គួរបញ្ជាក់ផងដែរថា ហេតុការណ៍ គ្រោះថ្នាក់បុករះនេះ បានកើតឡើង នៅតំបន់ Ras Lamblas នាទីក្រុង Barcelona ដែលបានសម្លាប់មនុស្សចំនួន ១៣នាក់ និងរងរបួសជាច្រើនអ្នកផ្សេងទៀត។ ក្រៅពី Messi នៅមានកីឡាករជាច្រើនផ្សេងទៀត របស់ក្រុម Barcelona បានផុសសារចូលរួមរំលែកទុក្ខ អ្នកបានស្លាប់ និងរងរបួស ក្នុងហេតុការណ៍នេះ ក្នុងនោះក៍មាន Gerrard Pique ផងដែរ។

មតិយោបល់