ព័ត៌មានកីឡា

អតីតកីឡាករ Chelsea ថា Arsenal គ្មានថ្ងៃលើកពានទេ ក្រោមការដឹកនាំ Wengeer

លោក Chris Sutton អតីតខ្សែប្រយុទ្ធ Chelsea បាននិយាយថាក្លឹប Arsenal នឹងគ្មានឱកាសបានលើកពានអ្វីនោះទេ ក្រោមការដឹកនាំរបស់លោក Arsene Wenger ព្រោះគ្រូបង្វឹករូបនេះ គ្មានសមត្ថភាពគ្រប់គ្រាន់ឡើយ។

Arsenal ទើបតែទិញបានកីឡាករថ្មីៗជាច្រើននាក់សម្រាប់ត្រៀមរដូវកាលថ្មីដែលនឹងចាប់ផ្ដើមនៅសប្ដាហ៍ក្រោយនេះ។ យ៉ាងណាក្ដី អតីតកីឡាករ Chelsea នៅតែគ្មានជំនឿទៅលើគ្រូបង្វឹក Arsene Wenger ឡើយ បើទោះជាទិញកីឡាករប៉ុន្មាននាក់ទៀត ក៏គ្មានឱកាសលើកពានអ្វីដែរ។Chris-Sutton-Chelsea

“ខ្ញុំនៅតែបារម្ភចំពោះ Arsenal រដូវកាលនេះ ពួកគេមានគ្មានជំហរក្នុងការប្រជែងយកពានរង្វាន់ឡើយ។ ខ្ញុំគិតថាលោក Wenger នៅតែមិនអាចធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្តដដែល។ ខ្ញុំដឹងថា Arsenal នឹងទទួលបានចំណាត់ថ្នាក់ទីប៉ុន្មានរដូវកាលក្រោយ។ បើខ្ញុំជាអ្នកគាំទ្រក្រុមនេះ ខ្ញុំពិតជាអស់សង្ឃឹមខ្លាំងណាស់”។ សម្ដីលោក Chris Sutton ។

ក្រុមកាំភ្លើងធំ Arsenal ខកខានលើកពានលីគកំពូលអង់គ្លេសអស់រយ:ពេលជាង១០ឆ្នាំមកហើយ ពោលគឺការលើកពានចុងក្រោយរបស់ពួកគេនៅឆ្នាំ២០០៤ ៕

maxresdefault (2)

មតិយោបល់