ព័ត៌មានបច្ចេកវិទ្យា

«Fruit Games» ហ្គេមថ្មីរបស់ Google ស្វាគមន៍ព្រឹត្តិការណ៍ Olympic Games 2016

អាមេរិក៖ ដើម្បីអបអរព្រឹត្តិការណ៍ Olympic Games 2016 នៅប្រេស៊ីល ក្រុមហ៊ុន Google នៅថ្ងៃនេះ បាន​ដាក់​ដំណើរ​ហ្គេមមួយដែលមានឈ្មោះថា «Fruit Games» ដោយអាចលេងបាននៅលើទូរស័ព្ទដៃដែលមានប្រព័ន្ធដំណើរការ Android និង iOS។

ដើម្បីលេងហ្គេមនេះបាន លោកអ្នកគ្រាន់តែចូលទៅកាន់ Google app នៅលើទូរស័ព្ទដៃ បន្ទាប់មកចុចលើពាក្យ ឬប៊ូតុង Fruit Games នៅពេលនោះផ្ទាំងកម្មវិធី Game នឹងបង្ហាញឡើយ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ Olympic Games 2016 ឬ Olympic Games Rio 2016 នឹងត្រូវចាប់ផ្ដើម​នៅយប់​ថ្ងៃ​នេះ នៅក្នុងប្រទេសប្រេស៊ីល ដោយមានអត្តពលិកចំនួន ១១,០០០នាក់ មកពី​ ២០៦ប្រទេស៕

fruit Games

មតិយោបល់