ខ្សែប្រយុទ្ធ Zlatan Ibrahimovic បាននិយាយថារូបគេនឹងចាប់ផ្ដើមអាជីពដំបូងជាមួយ Manchester United ដោយលើកពានទីមួយនៅយប់នេះតែម្ដង ពោលគឺត្រូវតែឈ្នះពាន Community Shield ពីក្រុម Leicester City ។
ពានរង្វាន់ Community Shield នឹងចាប់ផ្ដើមប្រកួតនៅយប់ម៉ោង១១នេះហើយ ដោយក្រុមម្ចាស់ជើងឯកលីគកំពូលអង់គ្លេស Leicester City ប៉ះជាមួយម្ចាស់ជើងឯក FA Cup នៅកីឡដ្ឋាន Wembley ។ មុននឹងឈានដល់ការប្រកួតនេះដែរ Zlatan ដែលជាកីឡាករមានមហិច្ឆតាខ្ពស់ចង់ជោគជ័យជាមួយ Man Utd បាននិយាយអូតអាងថារូបគេនឹងឈ្នះពានរង្វាន់មួយនេះ ដើម្បីចាប់ផ្ដើមអាជីពដំបូងរបស់ខ្លួននៅ Old Trafford ។

“ខ្ញុំជាមនុស្សជោគជ័យ ឈ្នះពានរង្វាន់ ដូច្នេះខ្ញុំមក Man Utd ក៏មិនចំណាយពេលអត់ប្រយោជន៍ដែរ។ យប់នេះជាពានរង្វាន់ទីមួយ ដែលយើងនឹងយកមកផ្ទះ។ ខ្ញុំធ្លាប់កាន់ពានរង្វាន់៣០ពានរង្វាន់រួចហើយ ហើយខ្ញុំនឹងបន្តកាន់ពានផ្សេងៗទៀត រហូតខ្ញុំចូលនិវត្តន៍”៕

មតិយោបល់