ព័ត៌មានកីឡា

គ្រូបង្វឹក Leicester ថាមានក្លឹប៦ត្រៀមសម្លាប់ក្រុមលោក រដូវកាលក្រោយ

លោក Claudio Ranieri គ្រូបង្វឹកក្រុម Leicester City បានបញ្ជាក់ថារដូវកាលថ្មីខាងមុខនេះ មានក្លឹបធំៗ៦ ត្រៀមខ្លួនសម្លាប់ក្រុមរបស់លោក ដណ្ដើមយកពានរង្វាន់លីគកំពូលអង់គ្លេសហើយគឺ Man City, Man United, Arsenal, Chelsea, Liverpool និង Tottenham ។

ក្រុម Leicester City នឹងត្រូវតតាំងជាមួយក្រុម Manchester United នៅយប់ម៉ោង១១នេះ ក្នុងការប្រកួតពានរង្វាន់ Community Shield ។ ក្នុងឱកាសសន្និសិទកាសែតមុនប្រកួតនេះដែរ លោក Ranieri គ្រូបង្វឹក Leicester បាននិយាយថា៖ “ពេលនេះ មានក្លឹបធំ៦ ត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីសម្លាប់ពួកយើង ដណ្ដើមយកពានរង្វាន់លីគកំពូលអង់គ្លេស។ តែវាគ្មានអីចម្លែកទេ នេះជាបាល់ទាត់ ប៉ុន្តែខ្ញុំមិនចង់ឱ្យកីឡាករខ្ញុំអស់សង្ឃឹមទេ យើងត្រូវតែប្រយុទ្ធបន្តទៀត”។

33F09CCD00000578-3586730-image-m-94_1463054094118

ក្រុម Leicester City រដូវកាលថ្មីនេះ មានការប្រែប្រួលបន្ដិច ដោយសារតែកីឡាករមួយចំនួនត្រូវផ្លាស់ទៅក្លឹបថ្មី ប៉ុន្តែខ្សែប្រយុទ្ធជួរមុខរបស់ក្លឹប Vardy នឹងនៅតែជួយក្រុមដដែល បន្ទាប់ពីកីឡាកររូបនេះបញ្ជាក់ថាខ្លួនមិនទាន់ចង់ចាកចេញទៅណានោះទេ៕

SOCCER Leic_18

jamie-vardy-england-germany_3437959

30D296CA00000578-3429656-The_striker_prepares_to_pull_the_trigger_as_he_runs_on_to_Riyad_-a-13_1454502285435

 

1662266-35243860-2560-1440

មតិយោបល់