រុស្ស៊ីៈ សម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ក្នុងជំនួបកិច្ចចចរនៅក្រុងម៉ូស្គូ ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបង្ហាញឲ្យដឹងថា លោក Erdogan ចង់ផ្សះផ្សារទំនាក់ទ្បើងវិញជាមួយប្រទេសរុស្ស៊ី។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី ៩ ខែសីហា ឆ្នាំ២០១៦។
នេះជាដំណើរទស្សនកិច្ចទៅក្រៅប្រទេសជាលើកដំបូងរបស់លោក Erdogan ចាប់តាំងពីការប៉ុនប៉ងធ្វើ រដ្ឋប្រហារយោធាតួកគី បានបរាជ័យកាលពីខែមុន។
សូមជំរាបថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានប្រេះឆាកាលពីឆ្នាំមុន នៅពេលដែលប្រទេសតួកគី បានបាញ់ទម្លាក់យន្តហោះយោធារុស្ស៊ី នៅលើព្រំដែនស៊ីរី។
ដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើង ខណៈដែលទំនាក់ទំនងរបស់ប្រទេសតួកគី ជាមួយលោកខាងលិច បានធ្លាក់ចុះ បន្ទាប់ពីរងការរិះគន់ ចំពោះចំណាត់ការបង្ក្រាបរបស់រដ្ឋាភិបាល លើអ្នកដែលផ្សំគំនិត ធ្វើរដ្ឋប្រហារក្នុងប្រទេសនេះ។
គួរបញ្ជាក់ដែរថា មុនពេលចាកចេញពីប្រទេសតួកគី លោក Erdogan បាននិយាយសំដៅទៅ លោកប្រធានាធិបតីពូទីនថា ជាមិត្តភក្តិរបស់លោក ដោយបន្ថែមថា លោកចង់បើកទំព័រថ្មីមួយ សម្រាប់ទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី៕
មតិយោបល់