Zlatan Ibrahimovic បានបញ្ជាក់ថាក្លឹប Manchester United ទទួលបានប្រាក់រាប់រយលានដុល្លារពីការលក់អាវរបស់ខ្លួនមួយរយៈមកនេះ ហើយទឹកប្រាក់ទាំងនោះគឺវាគ្រប់គ្រាន់ពេកហើយសម្រាប់ការទិញយកកីឡាករ Pual Pogba ។
Pogba មិនបានចូលលេងទេក្នុងប្រកួតដំបូងរបស់បិសាចក្រហមនៅយប់នេះដោយសារតែជាប់កាតតាំងពីនៅ Juventus មក។ បើទោះជាយ៉ាងនេះក្ដី Zlatan មានជំនឿចិត្តថាអវត្តមានរបស់កីឡាករបារាំងរូបនេះ នឹងធ្វើឱ្យក្រុម Man Utd កាន់តែប្រយុទ្ធសាហាវជាងមុនទៅទៀត។
ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំបាននិយាយថា៖ “ខ្ញុំជាអ្នកនាំ Pogba មក ដោយការលក់អាវរបស់ខ្ញុំ។ ខ្ញុំជឿថាគាត់នឹងមកជួយយើងបានច្រើន ដើម្បីទទួលបានជោគជ័យនៅទីនេះ។ ត្បិតតែខ្ញុំគ្មានតម្លៃខ្លួន ប៉ុន្តែខ្ញុំបានជួយក្លឹបនេះទទួលបានប្រាក់មិនតិចនោះទេ”។
កីឡាករសញ្ជាតិបារាំងវ័យ២៣ឆ្នាំខាងលើ ទិញពី Juventus មកក្នុងតម្លៃ៨៩លានផោន ខណៈដែលរបាយការណ៍ដំបូងពេល Zlatan ចូលរួមជាមួយ Man Utd នោះ គឺត្រូវបានគេដឹងថាលក់អាវបានរហូតដល់ទៅ៧០លានផោនទៅហើយ៕


មតិយោបល់