ព័ត៌មានកីឡា

ឆូកឆៃ មិនសូវល្បីនៅថៃ តែក្រឡុកប្រដាល់ខ្មែរស្ទើរក្រឡាប់ចាក់

អ្នកប្រដាល់ពុំសូវលេខមុខនៅថៃ ឆូកឆៃ សការ៉ាវេគ បានបង្កព្យុះភ្លៀងយ៉ាងខ្លាំង ក្នុងពិភពប្រដាល់ខ្មែរ ដោយដណ្តើមបានខ្សែក្រវ៉ាត់គោជល់វគ្គ១ និងបន្តមកបំបាក់ជើងខ្លាំងកម្ពុជាជាច្រើន។

ឆូកឆៃ ដែលវាយបានតាំងពី 63.5គ.ក ដល់ 67គ.ក បានលេចមុខមកកម្ពុជាដំបូងពេលវាយខ្សែក្រវ៉ាត់គោជល់វគ្គ១ នៅ CNC។ ក្នុងវគ្គវិលជុំ គេបានបំបាក់ ទេស សំខាន់ ផាន់ គ្រាន់ និងជើងខ្លាំង ផល សោភ័ណ្ឌ មុនឡើងទៅផ្តួល ផាន់ គ្រាន់ ម្តងទៀតនៅវគ្គផ្តាច់ព្រ័ត្រយកខ្សែក្រវ៉ាត់តែម្តង។ ក្រោយមកគេបាន យកឈ្នះ ឡៅ ចន្ទ្រា ឃីម ឌីម៉ា ឡុង សុវណ្ណឌឿន ទី តុងហ៊ី និងស្មើពិន្ទុ ឡុង សុភី ជាដើម។

13895473_943292805780177_114379421612641267_n

អ្វីដែលធ្វើឲ្យអ្នកគាំទ្រខ្មែរឈឺចិត្តជាងនេះនោះគឺ គេតែងបង្ហាញទង់ជាតិថៃលើសង្វៀនជានិច្ច ពេលទទួលជ័យជម្នះ ហើយថែមទាំងសរសេរលើបណ្តាញសង្គមទៀតថា ខ្លួនមានមោទនភាពណាស់ដែលទទួលបានជ័យជម្នះលើកីឡាករកម្ពុជា និងលើកទង់ជាតិថៃលើសង្វៀនជានិច្ច។

ចាំមើល តើមានកីឡាករកម្ពុជាណាអាចបំបាក់អ្នកលេងរម្លងដែនពីថៃនេះបាន?

//www.youtube.com/watch?v=a887x3i6qaU

//www.youtube.com/watch?v=pdp3W2lp4kk

//www.youtube.com/watch?v=L8aLsO–zWg

មតិយោបល់