ព័ត៌មានកីឡា

Antonie Griezmann អាចក្លាយជាកីឡាករថ្លៃជាងគេនៅ Premire League

ថ្វីត្បិតតែរដូវកាលដោះដូរកីឡាករជិតមកដល់ ចំណែក Antonie Griezmann កំពុជាប់កុងត្រាជាមួយនឹងAtletico Madrid តែ ក្រុមបីសាចក្រហម Manchester United នៅតែមានបំណងចង់បាន Antonie Griezmann ដដែល។

បើយោងតាម Daily Mail បានឲ្យដឹងថា ក្រុមបីសាចក្រហម Manchester United នឹងត្រូវចំណាយទឹកប្រាក់រហូតដល់ទៅ ១៥៥លានផោន ក្នុងការនាំយក Antonie Griezmann មកកាន់ Old Traffone។ ដោយសំអាងទៅលើហេតុផលនេះ Griezmann អាចនឹងក្លាយទៅជា កីឡាករដែលមានតម្លៃខ្លួនខ្ពស់ជាងគេ នៅក្នុងប្រវត្តិសាស្ត្រនៃការដោះដូរកីឡាករនៅ Premire League។

Antonie Griezmann នឹងទទួលបានប្រាក់ប្រចាំសប្តាហ៍រហូតដល់ទៅ ៣០ម៉ឺនដុល្លាក្នុងមួយសប្តាហ៍ដែលជាចំនួនច្រើនបំផុតនៅPrmire League។ Antonie Griezmann នឹងធ្វើការសម្រេចចិត្តនៅក្រោយបញ្ចប់រដូវកាលនេះ តើ Griezmann បន្តនៅជាមួយ Atletico Madrid ឬចាកចេញទៅកាន់ Manchester United៕

មតិយោបល់