ព័ត៌មានសុខភាព

ផ្លែឈើ៥ប្រភេទ ហាមទទួលទានប្រយ័ត្នកូនឈឺ

ការបំបៅដោះកូនដែលទើបនឹងកើត គឺជាវិធីសាស្ត្រមួយដែលជួយឲ្យពួកគេមានសុខភាពល្អ និងមានការរីកលូតលាស់រឹងមាំង។ ប៉ុន្តែ​តើអ្នក​ម្តាយ​គ្រប់រូប​ដឹងទេ អាហារមួយចំនួនដែលអ្នកទទួលទានរាល់ថ្ងៃ អាចប៉ះពាល់ដល់ទារកពេលបំបៅដោះ?

បើយោងតាមអ្នកជំនាញបានបង្ហាញថា ទារកដែលទើបនឹងកើតត្រូវការទឹកដោះម្តាយច្រើន ប៉ុន្តែប្រសិនបើមានពេលណាមួយដែលពួកគេបៅដោះតិច, មានបញ្ហាបន្ទោរបង់ ឬមិនស្រួលខ្លួន អ្នកគួរតែសង្កេតមើលអាហារមួយដែលអ្នកបរិភោគ ព្រោះវាអាចប៉ះពាល់ដល់ទារក។

ផ្លែក្រូច៖ ការទទួលទានក្រូចជាញឹកញាប់ អាចបន្ថែមជាតិអាស៊ីតទៅក្នុងទឹកដោះ ដែលធ្វើឲ្យទារកហើមពោះ។ យកល្អអ្នកម្តាយ​គួរតែជៀសវាង​ផ្លែឈើ​ដូចជា, ក្រូច, ទំពាំងបាយជូរ, ក្រូចឆ្មា បើទោះបីជាវាមានផ្ទុករីតាមីន C ដ៏ល្អក៏ដោយ។

ផ្លែស្ត្រប៊ឺរី៖ ការទទួលទានផ្លែស្ត្រប៊ឺរីច្រើនពេក ខណៈដែលបំបៅដោះកូន អាចធ្វើឲ្យប្រតិកម្មអាឡែស៊ីធ្ងន់ធ្ងរ ហើយរោគសញ្ញារួមមាន ហើមពោះ, រាគ, មិនស្រួលខ្លួន និងមានអាការៈកន្ទួលនៅលើស្បែក។ ដូច្នេះ យល់ល្អអ្នកគួរនៅជៀសឲ្យឆ្ងាយពីផ្លែឈើមួយប្រភេទនេះ។

ម្នាស់៖ ម្នាស់សម្បូរទៅដោយទឹកអាស៊ីតធម្មជាតិ ហើយប្រសិនបើអ្នកទទួលទានផ្លែឈើនេះនឹងធ្វើឲ្យទឹកដោះធំក្លិនអាក្រក់ ហើយអាច​បណ្តោលឲ្យទារកកន្ទួល ឬរលាកស្បែក។

ផ្លែឈឺរី៖ ការទទួលទានផ្លែឈឺរីច្រើនពេក អាចបណ្តោលឲ្យទារកមានបញ្ហារាគរួស។ ជៀសវាការទទួលទានផ្លែឈើទាំងនេះ ជាពិសេសពេលបំបៅដោះ និងពេលទើបនឹងកើត។

ផ្លែប៉ោម៖ ខណៈដែលផ្លែប៉ោមល្អសម្រាប់សុខភាព ប៉ុន្តែវេជ្ជបណ្ឌិតបានបញ្ជាក់ថា នៅពេលបំបៅដោះកូន អ្នកគួរតែជៀសវាង។ ដោយសារតែវត្តមាននៃជាតិសរសៃច្រើនពេកនាំឲ្យទារកមានការទល់លាមក៕

Fruits Make Baby Sick

មតិយោបល់