ព័ត៌មានកីឡា

ទៀត គឹមហេង ប្តេជ្ញាខំហ្វឹកហាត់ឲ្យជាប់ U19 ទោះមានរឿងចម្រូងចម្រាស

ទៀត គឹមហេង ខ្សែបម្រើឆ្នើមលេចធ្លោក្នុងពាន AFF U16 ប្តេជ្ញាថានឹងខំហ្វឹកហាត់ឲ្យកាន់តែខ្លាំង ដើម្បីជាប់ជម្រើសក្នុងក្រុមU19 របស់លោក Ohara បន្តទៀត ទោះផ្ទុះរឿងយល់ច្រឡំរវាងឱពុកខ្លួន និងសហព័ន្ធក្តី។

គឹមហេង បាននិយាយថា គេនឹងខំហ្វឹកហាត់បច្ចេកទេស និងបង្កើនកម្លាំងជាមួយកីឡាករU19ផ្សេងទៀត ដើម្បីឲ្យគ្រូមើលឃើញនិងជ្រើសគេក្នុងបញ្ចី២៣នាក់ចុងក្រោយ ទៅលេងពាននៅវៀតណាម។ ចំណែករឿងរ៉ាវ រវាងឱពុកនិងFFC ជុំវិញសម្តីលោក សៅ សុខា កាលពីពិធីពិសាអាហារកាលពីអាទិត្យមុន ចាត់ទុកគ្រាន់ជារឿងយល់ច្រឡំ និងមិនប៉ះពាល់ដល់ផ្លូវចិត្តគេឡើយ។

569A9633 copy

« និយាយទៅខ្ញុំអត់បានគិតរឿងហ្នឹងទេ ខ្ញុំផ្តោតតែលើការហ្វឹកហាត់និងសម្រាកប្រមូលកម្លាំងឲ្យបានល្អ ដើម្បីហាត់ជាមួយបងៗ U19 ហើយឲ្យគ្រូមើលឃើញ និងជ្រើសខ្ញុំទៅលេងពាន U19 ទៀតបង។» សម្តីគឹមហេង។

បន្ថែមលើនេះកីឡាករវ័យក្មេងដដែល ក៏បានប្រកាសជំហរបន្តការរួមរស់ជាមួយសហព័ន្ធ ដើម្បីសម្រេចបំណងក្លាយជាកីឡាអាជីពនាពេលអនាគត ស្របតាមការយល់ព្រមរបស់ឪពុកដែរ។

គឹមហេង ជាយុវជនថ្នាលរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាតែម្នាក់គត់ ដែលរកគ្រាប់បាល់ឲ្យជាតិបាននៅពាន U16 ឆ្នាំមុន និងបង្កើតឱកាសឲ្យមិត្តរួមក្រុមស៊ុតបានជាច្រើននៅឆ្នាំ២០១៦នេះ។

569A7316 copy569A7259 copy569A7266 copy569A7293 copy

https://www.youtube.com/watch?v=FHbuSDwQANY

មតិយោបល់