ក្រោយពី FIFA បានប្រកាសថាការប្រកួត FIFA World Cup នៅឆ្នាំខាងមុខ មានរហូតដល់ទៅ៤៨ក្រុមនោះ ឥឡូវនេះមានច្បាប់ថ្មីមួយចំនួនទៀតហើយដែលសហព័ន្ធបាល់ទាត់មួយនេះចង់កែប្រែ។
លោក Marco van Basten ដែលជាមន្ត្រីរបស់ FIFA ម្នាក់បានឱ្យដឹងដូច្នេះថាក្រោយពីមានការកែប្រែមួយចំនួនធំទៅលើក្រុមចូលរួមប្រកួត World Cup ពេលនេះក្រុមការងាររបស់លោកកំពុងតែពិភាគ្សាគ្នាចំពោះច្បាប់មួយចំនួនទៀតដែលអាចនឹងមានការកែប្រែផងដែរ។ ដោយក្នុងនោះមាន២ចំណុចដែលគេកត់សម្គាល់ជាងគេ គឺការលែងមាន Offside និងលែងមានកាតលឿងផងដែរ។

យ៉ាងណាមិញ នេះជាគំនិតផ្ដួចផ្ដើមថ្មីមួយរបស់ FIFA ដែលអាចកើតមានឡើងឬអត់នោះ ត្រូវរង់ចាំឱ្យដល់ព្រឹត្តិការណ៍ FIFA World Cup នាឆ្នាំ២០២៦ សិន ព្រោះច្បាប់ថ្មីគ្រប់យ៉ាងនឹងចាប់អនុវត្តន៍ពីគ្រានោះតទៅ៕
មតិយោបល់