ព័ត៌មានកីឡា

ក្រុមការពារជើងឯក អាល្លឺម៉ង់ បើកឆាកចាញ់ ម៉ិកស៊ីកូ

នេះគឺជារឿងដ៍ភ្ញាក់ផ្អើលមួយ ដែលមិននឹកស្មានដល់ឡើយ សម្រាប់ក្រុមឥន្ទ្រីយ​ដែកអាល្លឺម៉ង់ មកបរាជ័យក្រោមថ្វីជើងក្រុមម៉ិកស៊ីកូ ក្នុងលទ្ធផល ១-០យប់មិញនេះ។

ការប្រកួតើកឆាកដំបូងរបស់អាល្លឺម៉ង់ បែរជាមិនទទួលបានលទ្ធផលល្អឡើយ ដោយក្រុមជើងឯកចាស់មួយនេះ បានរងបរាជ័យផិតផើយ ក្នុងលទ្ធផល ១-០ សឹងមិនគួរឲ្យជឿ។ ១គ្រាប់របស់ម៉ិកស៊ីកូ រកបានដោយការស៊ុតរបស់កីឡាករ Hirving Lozano នៅនាទីទី៣៥ ខណ:អាល្លឺម៉ង់វិញ មានឱកាសស៊ុតជាច្រើន​លើកវិញដែរ តែធ្វើមិនបានសម្រេចឡើយ។ ឆ្លងតាមរយ:ការប្រកួតនេះដែរ អាល្លឺម៉ង់ មិនទទួលបានពិន្ទុឡើយ ដែលនេះបង្ហាញឲ្យឃើញថា អាល្លឺម៉ង់ លេងមិនបានល្អឡើយ សម្រាប់ការប្រកួតដំបូងរបស់ពួកគេ ដែលអាចធ្វើឲ្យរង្គោះរង្គើពានផងដែរ។

ដូច្នេះហើយ ក្រុមការពារតំណែងជើងឯកអាល្លឺម៉ង់ ខកបំណងយ៉ាងខ្លាំងចំពោះ ការប្រកួតបើឆាក ចាញ់ម៉ិកស៊ីកូនេះ ខណ:២ ប្រកួតបន្ទាប់ត្រូវជួប កូរ៉េខាងត្បូង និង ស៊ុយអ៊ែតទៀត។

//www.youtube.com/watch?v=VeWPTtFUAn0

មតិយោបល់