ព័ត៌មានកីឡា

Man City នឹងប្រើវិនាទីចុងក្រោយ នាំយក Alexis Sanchez ពីកាំភ្លើងធំ Arsenal

លោក Pep Guadiola អ្នកចាត់ការក្រុម Manchester City កំពុងតែព្យាយាមយកវិនាទីចុងក្រោយ នៃរដូវកាលដោះដូរកីឡាករ ដើម្បីនាំយកខ្សែប្រយុទ្ធឈីលី Alexis Sanchez ពីក្រុមកាំភ្លើងធំ Arsenal ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Goal បានឲ្យដឹងថា Man City នៅតែព្យាយាម ចង់បាន Sanchez ដដែល បើទោះបីជារដូវកាលដោះដូរកីឡាករ ជិតបញ្ចប់ទៅហើយនោះ។ ក្នុងនោះដែរ លោក Pep បានប្រាប់ Goal ថា នេះគឺជាឱកាសចុងក្រោយ សម្រាប់ពួកយើង ក្នុងរដូវក្តៅនេះ ដើម្បីដណ្តើមយក ខ្សែប្រយុទ្ធដ៍ឆ្នើមរូបនេះ។ លោកបសនបន្តទៀតថា យើងមិនបោះចោលឱកាសនេះទេ ទោះបីជា Arsenal មិនចង់លក់ក្តី តែក្លិបមួយនេះ មិនអាចឃាត់ឃាំងការចង់ចាកចេញ របស់ Sanchez បានឡើយ។ ម្យ៉ាងវិញទៀតនោះ Sanchez ពិតជាពេញចិត្ត ក្នុងការមកកាន់ក្រុម Man City ពិសេសក្រោមការដឹកនាំរបស់លោក Pep Guadiola ដែលជាអតីតអ្នកចាត់ការចាស់ របស់រូបគេ កាលពីនៅក្រុម Barcelona ។

ដូច្នេះហើយ ក្រុម Manchester City នឹងព្យាយាមប្រើ វិនាទីចុងក្រោយ នៃរដូវកាលដោះដូរកីឡាករនេះ ដើម្បីប្រមាញ់យក ខ្សែប្រយុទ្ធ Alexis Sanchez ពីក្រុមកាំភ្លើងធំ Arsenal ។

មតិយោបល់