ព័ត៌មានកីឡា

ពិតទេ ដែលលោក Luiz Enrique នឹងមកជំនួសតំណែងរបស់លោក Antonie Conte

បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា ក្រុមតោខៀវ Chelsea បានទាក់ទងលោក Luiz Enrique អតីតអ្នកចាត់ការទូទៅរបស់ក្រុម Barcelona មកជំនួសតំណែងរបស់លោក Antonie Conte។

លោក Luiz Enrique គឺជាអ្នកចាត់ការជម្រើសទី១ សម្រាប់ក្លិបតោខៀវ Chelsea ដើម្បីមកជំនួសតំណែងរបស់លោក Antonie Conte។ ក៍ប៉ុន្តែ ពាក្យចរចាមអារាម ដែលលេចលឺថា ក្លិប បានទាក់ទងលោក Luiz Enrique មកកាន់ Chelsea នេះ មិនប្រាកដនោះឡើយ ព្រោះថា នៅប៉ុន្មានថ្ងៃមកនេះ ក្លិប Chelsea បានយល់ព្រមអនុម័ត នូវទំហំទឹកប្រាក់យ៉ាងច្រើន ដើម្បីផ្គាប់ចិត្តលោក Conte កុំឲ្យចាកចេញពីក្លិប។ ក៍ប៉ុន្តែ ការចុះផ្សាយរបស់ The Sun ដែលនិយាយថា ក្លិប កំពុងទាក់ទងលោក Luiz Enrique វាប្រហែលជាការពិត ព្រោះថា មួយរយ:នេះលោក Conte មិនសប្បាយចិត្ត នឹងប្រធានក្លិប Chelsea ឡើយ ដែលមិនព្រមទម្លាក់លុយឲ្យលោកទិញកីឡាករ។

ក៍ប៉ុន្តែ បញ្ហានេះត្រូវបានបញ្ចប់ ក្រោយពេលដែល Chelsea បានយល់ព្រមទម្លាក់លុយយ៉ាងច្រើនដល់អ្នកចាត់ការអ៊ីតាលីរូបនេះ ហើយក្លិប ក៍បានបង្ហាញនូវកីឡាករដែលក្លិបគ្េោងទិញរួចមកហើយដែរ។ ដូច្នេះហើយ ពាក្យចរចាមអារាម ដែលថា លោក Luiz Enrique មកកាន់ Chelsea នោះក៍ត្រូវបានបញ្ចប់ដែរ ក្រោយពេលស្ថានការណ៍អាក្រក់នៅក្លិបត្រូវបានបញ្ចប់។

មតិយោបល់