Leicester City នៅពូលស្រួលជាងគេក្នុង Champions League

ក្លឹបជើងឯកអង់គ្លេស Leicester City ស្ថិតក្នុងពូលស្រួលជាងគេក្នុងការប្រកួតពានរង្វាន់ UEFA Champions League រដូវកាល២០១៦-២០១៧ ខាងមុខនេះ។

ស្ថិតក្នុងពូល G ដែលមានក្រុម៣ផ្សេងទៀតគឺ Porto , Club Brugge និង Kobenhavn ក្រុម Leicester City ត្រូវបានគេរំពឹងថាអាចនឹងឆ្លងទៅវគ្គបន្ទាប់បានយ៉ាងងាយស្រួល បើទោះមិនបានឈរនៅចំណាត់ថ្នាក់លេខ១ក្នុងតារាង ក៏បានលេខ២ដែរ។ ដោយការប្រកួតក្នុងវគ្គចែកពូលនេះ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៦ខាងមុខនេះហើយ។

លោក Claudio Ranieri គ្រូបង្វឹកក្រុម Leicester City បាននិយាយថាស្ថិតក្នុងពូល G នេះ លោកមិនគិតថាជារឿងងាយនោះទេ ដោយប៉ះជាមួយក្រុមដូចជា Porto នោះ។ យ៉ាងណាមិញ គ្រូបង្វឹករូបនេះនៅតែសង្ឃឹមថាបង្កើតប្រវត្តិសាស្ត្រមួយទៀត ដោយឈានដល់វគ្គ១៦ក្រុមចុងក្រោយ៕

Champions league

មតិយោបល់