លោក Arsene Wenger អ្នកចាត់ការក្រុម Arsenal ថាគ្រាប់បាល់ទីមួយរបស់ Marcos Alonso មិនសមអាជ្ញាកណ្ដាលឱ្យនោះទេ ព្រោះកីឡាកររូបនេះបង្កកំហុសទៅលើខ្សែការពារ Hector Bellerin ។
Arsenal បរាជ័យ ៣-១ នេះ បានធ្វើឱ្យក្រុម Chelsea មានពិន្ទុដាច់ទៅហើយ ខណៈដែលការចង់លើកពានរង្វាន់របស់ក្រុមតោខៀវ ក៏កាន់តែច្រើនឡើងហើយ ព្រោះក្រុមលេខ២និងលេខ៣ដាច់ពិន្ទុឆ្ងាយ។ យ៉ាងណាមិញ លោក Wenger ដែលមិនបានឈរបញ្ជាកូនក្រុមព្រោះជាប់បម្រាមនោះ បានបង្ហាញចំណាប់អារម្មណ៍ចំពោះការប្រកួតនេះដែរ ថាគ្រាប់ទី១របស់ Chelsea មិនគួរឱ្យនោះទេ។
តាបារាំងបានលើកដូច្នេះថា Marcos រកបានគ្រាប់នោះដោយសារតែរូបគេឱ្យកែងទៅលើ Bellerin ទើបអាចមានជំហរលោតតែតបានយ៉ាងស្រួល ខណៈដែលខ្សែការពារកាំភ្លើងធំវិញ ក្រោយពីត្រូវមួយកែងនោះក៏មិនអាចបន្ដការប្រកួតបានដែរ ដោយត្រូវប្ដូរចេញភ្លាមៗ។
យ៉ាងណាមិញ បើនិយាយពីការប្រកួតវិញក្នុងដីខ្លួនឯង Chelsea ធ្វើបានល្អមែនទែន ដោយអាចគ្រប់គ្រងស្ថានការណ៍បាន រហូតយកបានជ័យជម្នះក្នុងលទ្ធផល ៣-១ ៕
មតិយោបល់