ព័ត៌មានកីឡា

Arsenal បង្ហាញកីឡាករថ្មី២នាក់ ទើបទិញបាន

ក្លឹបកាំភ្លើងធំ Arsenal បានសម្រេចទិញយកកីឡាករ២នាក់ហើយគឺ Shkodran Mustafi និង Lucas Perez ក្នុងតម្លៃប្រមាណជា៥០លានផោន ហើយការបង្ហាញខ្លួននឹងធ្វើឡើងនៅប៉ុន្មានម៉ោងខាងមុខនេះ។

ខ្សែការពារ Shkodran Mustafi របស់ក្រុម Valencia ជាគោលដៅរបស់ Arsenal តាំងពីយូរណាស់មកហើយ ដោយទើបតែឈានដល់ការសម្រេចផ្ទេរចេញតែប៉ុណ្ណោះក្នុងតម្លៃ៣៥លានផោន។ ខណ:ដែលកីឡាករផ្ទាល់បានមកដល់ទីក្រុងឡុងដើម្បីពិនិត្យសុខភាពរួចរាល់ហើយ។

ចំណែកឯខ្សែប្រយុទ្ធកណ្ដាល Lucas Perez វិញ ជាកីឡាករឆ្នើមរបស់ Deportivo ដែលរដូវកាលមុនរូបគេរកបាន១៨គ្រាប់ក្នុង៣៧ប្រកួត។ កីឡាកររូបនេះមានតម្លៃខ្លួន១៦លានផោន ហើយការចរចាផ្ទេរទៅ Arsenal ក៏បានរួចរាល់ហើយដែរ។

ការទិញចូលកីឡាករថ្មី២នាក់បន្ថែមទៀតនេះ បានធ្វើឱ្យក្រុម Arsenal ចំណាយអស់ជិត៩០លានផោនហើយ បន្ទាប់ពីទិញ Granit Xhaka, Rob Holding និង Taksuma Asano៕

lucasperezmartinez

shkodran-mustafi

មតិយោបល់