ព័ត៌មានកីឡា

Serena Williams បង្កើតកំណត់ត្រាមួយនៅ US Open

បន្ទាប់ពីទទួលបានជ័យជម្នះកាលពី២ថ្ងៃមុន Serena Williams បានបង្កើតកំណត់ត្រាមួយហើយ ដោយកា្លយជាកីឡាការិនីឈ្នះការប្រកួតបាន៣០៧ប្រកួតច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ US Open ។

ក្នុងវាយកូនបាល់ចំណាត់ថ្នាក់លេខ១ពិភពលោករូបនេះបាននិយាយថា៖ “នេះពិតជារឿងអស្ចារ្យខ្លាំងណាស់ ដែលខ្ញុំអាចធ្វើវាបាន។ នេះជាអ្វីដែលខ្ញុំបានខិតខំតាំងពីចាប់ផ្ដើមដំបូង។ ខ្ញុំសង្ឃឹមថាអ្វីគ្រប់យ៉ាងនឹងកាន់តែល្អថែមទៀត ក្នុងការប្រកួតជុំទី៤ US Open ឆ្នាំនេះ”។

Serena Williams ១

ម្ចាស់ពានរង្វាន់ US Open ៦សម័យកាលខាងលើបានឈានចូលដល់ជុំទី៤ហើយ ខណ:ដែលរូបគេនឹងត្រូវប៉ះជាមួយ Yaroslava Shvedova របស់កាហ្សាក់ស្ថាន។

Williams ក៏នៅចាំបង្កើតកំណត់ត្រាមួយទៀតដែរ គឺជាកីឡាការិនីវាយកូនបាល់ជោគជ័យជាងគេលើលោក ដោយម្ចាស់កំណត់ត្រានេះគឺ Steffi Graf ដែលឈ្នះពានរង្វាន់បាន២៣ពានក្នុងវិញ្ញាសារឯកត្តជន ខណ:ដែលកីឡាការិនីអាមេរិកខាងលើប្រសិនបើឈ្នះ US Open ឆ្នាំនេះក៏តាមទាន់ដែរ៕

មតិយោបល់