ព័ត៌មានបច្ចេកវិទ្យា

iPhone 7 មាន ៥ពណ៌ ប៉ុន្តែពុំមានម៉ូដែល 16GB

អាមេរិក: លោក Ming-Chi Kuo អ្នកវិភាគដ៏ល្បីមកពីស្ថាប័ន KGI Securities បានលាតត្រដាងនូវព័ត៌មានដ៏ប្លែងមួយទាក់ទងនឹង iPhone ជំនាន់ថ្មី ដែលវាជាព័ត៌មានថ្មី និងប្លែក ខណ:ដែលនៅសល់តែពីរថ្ងៃទៀត iPhone ថ្មី ឬ iPhone 7 នឹងត្រូវបង្ហាញខ្លួន។

លោក Kuo បានលើកឡើងថា iPhone ថ្មីគឺមាន ៥ពណ៌ ដោយក្នុងនោះមានពណ៌ Silver, Gold, Rose gold, Dark black និង Piano black។ តាមរយ:នេះ សបញ្ជាក់ឲ្យឃើញថា iPhone ថ្មី បានបាត់ពណ៌ Space Gray។

ខាងក្រោមនេះគឺជាលក្ខណ:ពិសេសមួយចំនួន ដែលត្រូវបានលេចឮតាមប្រព័ន្ធអនឡាញ៖
– ប្រើប្រាស់ឈីបថ្មី A10 របស់ក្រុមហ៊ុនផ្គត់ផ្គង់តៃវ៉ាន់ TSMC ជាមួយនឹងអង្គប្រតិបត្តិ 2.45GHz ដែលជំរុញឲ្យការប្រើប្រាស់លឿនជាងមុន។
– ទំហំ Storage ត្រូវបានគេដឹងថា មានចាប់ពី 32GB, 128GB និង 256GB មានន័យថា iPhone 7 ពុំមានម៉ូដែល 16GB នោះទេ ប៉ុន្តែមាន RAM ទំហំ 3GB សម្រាប់ iPhone 7 Plus ជាមួយនឹងកាមេរ៉ាភ្លោះ។

គួរបញ្ជាក់ផងដែរថា iPhone ជំនាន់ថ្មី ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅថ្ងៃទី០៧ ខែកញ្ញាខាងមុខនេះ ហើយនឹងចេញលក់នៅចុងខែ៕

iPhone-7-speaker-grille-closed-off

gloss_black_iphone_sim_tray

មតិយោបល់