ក្រុមជម្រើសជាតិប៊ែលហ្ស៊ិក បានក្លាយជាក្រុមនៅតំបន់អឺរ៉ុ ដំបូងគេបំផុតដែលបានកក់កៅអីទៅកាន់វគ្គចែកពូល ក្នុងព្រឹត្តិការណ៍ World Cup ២០១៨ ក្នុងប្រទេសរុស្ស៊ី។
ក្រោយពីឆ្លងកាត់ការប្រកួត ៨ប្រកួតកន្លងមកនេះ ក្រុមជម្រើសជាតិប៊ែលហ្ស៊ិក បានយកឈ្នះចំនួន៧ប្រកួត និងស្មើ១ប្រកួត ដោយមិនទាន់ស្គាល់បរាជ័យឡើយ។ ខណៈពេលនេះ ប៊ែលហ្ស៊ិក មានពិន្ទុក្នុងដៃដល់ទៅ ២២ពិន្ទុ នាំមុខ ៨ពិន្ទុលើក្រុមឈេលេខ ២ប៊ូស្នៀរមាន ១៤ពិន្ទុ និង ៩ពិន្ទុ លើក្រុម ក្រិកមាន ១៣ពិន្ទុ។ តាមរយៈគម្លាតពិន្ទុដាច់បែបនេះ ២ប្រកួតចុងក្រោយ ប៊ែលហ្ស៊ិក លេងមិនចាំបាច់ប្រឹងឡើយ ព្រោះថាកៅអី World Cup ២០១៨ សុវត្ថិភាព ១០០% សម្រាប់ក្រុមដែលកំពុងឡើងជើងមួយនេះ។
ហេតុនេះហើយ មកទល់ពេលនេះ នៅតំបន់អឺរ៉ុប មានតែក្រុម ប៊ែលហ្ស៊ិក មួយប៉ុណ្ណោះ ដែលបានកក់កៅអីដំបូងគេ ស្របពេលដែលក្រុមផ្សេងៗ នៅប្រទាញប្រទង់គ្នានៅឡើយ ដោយសារគម្លាតពិន្ទុខុសគ្នា មិនឆ្ងាយ ដូចប៊ែលហ្ស៊ិកឡើយ។ បើគិតពីក្រុមនៅជុំវិញពិភពលោក ដែលបានកក់កៅអី World Cup មកទល់ពេលនេះ នៅអឺរ៉ុបមាន ប៊ែលហ្ស៊ិក, នៅអាមេរិកខាងត្បូង មានប្រេស៊ីល និងអាស៊ី មានជប៉ុន និងអីរ៉ង់ ចំណែកនៅនៅអាមេរិកខាងជើង និងតំបន់អាហ្វ្រិក នៅប្រទាញប្រទង់គ្នានៅឡើយ ដោយស្ថានភាពប្រកួតកំពុងតែតានតឹង។
ដូច្នេះហើយ ក្រុមជម្រើសជាតុប៊ែលហ្ស៊ិក បានក្លាយជាក្រុមអឺរ៉ុបដំបូងក្នុងកសរកក់សំបុត្រយន្តហោះទៅកាន់ប្រទេសរុស្ស៊ីដំបូងគេបំផុត។
https://www.youtube.com/watch?v=GIWS3SqJgEs
មតិយោបល់