ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា ផ្ដាច់ភ្លើងនៅច្បារអំពៅ ដល់ម៉ោង៣កន្លះ

ភ្នំពេញ: អគ្គិសនីកម្ពុជា ជូនដំណឹងមុននេះថា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ នៅវេលាម៉ោង១២៖៥៥នាទី សូមផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅបន្ទប់ភ្លើង P012-F1 ដែលស្ថិតនៅផ្លូវជាតិលេខ១ ភូមិព្រែកឯង សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

មូលហេតុនៃការផ្ដាច់ភ្លើង ត្រូវបានអគ្គិសនីកម្ពុជា បញ្ជាក់ថា ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលខ្សែបណ្តាញតង់ស្យុទាប(LV) ដែលបានដាច់ ហើយអតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅមុនវេលាម៉ោង៣៖៣០នាទីរសៀលនេះ៕

EDC

មតិយោបល់