ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍២រូប រងការចោទប្រកាន់ថា បានយកថវិកា ទៅប្រើប្រាស់មិនប្រក្រតី

ភ្នំពេញៈ លោកឧត្តមសេនីយ៏ទោ សុទ្ធ សារឿន នាយករង និងលោកវរសេនីយ៍ឯក រឿន សេរី នាយលេខាធិការដ្ឌាន ស្រាវជ្រាវយុទ្ធសាស្ត្រ យោធាអគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទរង ការចោទប្រកាន់ ពីមន្ត្រីថ្នាក់ក្រោម ។

បើតាមអ្នកយកសារព័ត៌មានពី post news បានលើកឡើងថា លោកឧត្តមសេនីយ៏ទោ សុទ្ធ សារឿន នាយករងមជ្ឈមណ្ឌល ស្រាវជ្រាវយុទ្ធសាស្ត្រ យោធាអគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ និងលោកវរសេនីយ៍ឯក រឿន សេរី នាយលេខាធិការដ្ឌាន មជ្ឈមណ្ឌលស្រាវជ្រាវ យុទ្ធសាស្ត្រ យោធាអគ្គមេបញ្ជាការ នៃខេមរភូមិន្ទរងការចោទប្រកាន់ ពីមន្ត្រីថ្នាក់ក្រោមថា បានយកថវិកា ៤៥០០០ ដុល្លារ ទៅចាយវាយខុសគោលការណ៍ របស់មជ្ឈមណ្ឌល ដោយបានដកយកថវិកា ដែលជាជំនួយសេនានុព័ន្ធវៀតណាម សំរាប់កសាងបណ្ណាល័យ នៃមជ្ឈមណ្ឌលយុទ្ធសាស្ត្រ ស្រាវជ្រាវយោធាចំនួន ៤៥០០០ ដុល្លារ។

ដោយលើកទី១ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ដោយលោក ឧត្តមសេនីយទោសុទ្ធ សារឿន នាយករងមជ្ឈមណ្ឌល ស្រាវជ្រាវយុទ្ធសាស្ត្រយោធានិង លោក វរសេនីយឯករឿន សេរី បានដកយកថវិកា ចំនួន៨០០០ដុល្លារ តាមបញ្ជារបស់លោកឧត្តមសេនីយឯក ចាន់ សុខុម អតីតនាយកមជ្ឈមណ្ឌល ស្រាវជ្រាវយុទ្ធសាស្ត្រយោធា ។ និងលើកទី២នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ទោសុទ្ធ សារឿននិង លោកវរសេនីយ៍ឯក រឿន សេរីបានដកយកថវិកា ១០០០០ដុល្លារ បន្ថែមទៀត ។ ចំណែកប្រាក់ នៅសល់២៧០០០ដុល្លារ ពុំដឹងថាលោកទាំង២នាក់ យកទៅចំណាយ លើអ្វីឬក៏យកទៅចែកគ្នា ចាយផ្ទាល់ខ្លួននោះទេ ។

អ្នកយកព័ត៌មាន post news បានព្យាយាមទំនាក់ទំនង ដើម្បីឲ្យលោកឧត្តមសេនីយ៍សុទ្ធ សារឿន និងលោកវរសេនីយ៍ឯក រឿន សេរី ផ្តល់ព័ត៌មានថារឿងនេះ ជាការពិតឬមួយជាការចោទប្រកាន់ ពីមន្រ្តីថ្នាក់ក្រោមនោះទេ ៕

%e1%9e%9b%e1%9f%84%e1%9e%80%e1%9e%a7%e1%9e%8f%e1%9f%92%e1%9e%8f%e1%9e%98%e1%9e%9f%e1%9f%81%e1%9e%93%e1%9e%b8%e1%9e%99%e1%9f%8d%e1%9f%a2%e1%9e%9a%e1%9e%bc%e1%9e%94-1%e1%9e%9b%e1%9f%84%e1%9e%80%e1%9e%a7%e1%9e%8f%e1%9f%92%e1%9e%8f%e1%9e%98%e1%9e%9f%e1%9f%81%e1%9e%93%e1%9e%b8%e1%9e%99%e1%9f%8d%e1%9f%a2%e1%9e%9a%e1%9e%bc%e1%9e%94-2%e1%9e%9b%e1%9f%84%e1%9e%80%e1%9e%a7%e1%9e%8f%e1%9f%92%e1%9e%8f%e1%9e%98%e1%9e%9f%e1%9f%81%e1%9e%93%e1%9e%b8%e1%9e%99%e1%9f%8d%e1%9f%a2%e1%9e%9a%e1%9e%bc%e1%9e%94-3%e1%9e%9b%e1%9f%84%e1%9e%80%e1%9e%a7%e1%9e%8f%e1%9f%92%e1%9e%8f%e1%9e%98%e1%9e%9f%e1%9f%81%e1%9e%93%e1%9e%b8%e1%9e%99%e1%9f%8d%e1%9f%a2%e1%9e%9a%e1%9e%bc%e1%9e%94-4

មតិយោបល់