Zlatan Ibrahimovic មិនមែនត្រឹមតែជាខ្សែប្រយុទ្ធកំពូលម្នាក់នោះទេ រូបគេក៏ជាអ្នកប្រើយុទ្ធសាស្ត្រមួយរូបផងដែរ ដោយមុនប៉ះ Manchester City នៅថ្ងៃសៅរ៍នេះ បាននិយាយពាក្យឌឺដងមួយបាត់ផ្ញើទៅឱ្យ Bravo ។
ស៊ុតឱ្យដូចរន្ទះ ជាពាក្យមួយបាត់ដែល Zlatan ចាប់ផ្ដើមដុតភ្លើងទៅលើអ្នកចាំទី Bravo របស់ក្រុម Manchester City មុនជំនួបនៅថ្ងៃសៅរ៍នេះ។ បន្ថែមពីលើពាក្យសម្ដីមួយមាត់នេះដែរ ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំខាងលើក៏បានបន្ថែមល្បោយបន្តិចទៀតដែរគឺចង់ឱ្យអតីតអ្នកចាំទី Barcelona ត្រៀមខ្លួនឱ្យរួចរាល់សម្រាប់ការប្រកួតនេះ ដោយធ្វើយ៉ាងណាចាំទី កុំឱ្យមានគ្រាប់បាល់ហោះចូលឱ្យសោះ។
៣ប្រកួតបើកឆាក Premier League របស់ក្រុមទាំងពីរខាងលើគឺទទួលបានលទ្ធផលល្អទាំងអស់ ខណៈដែលការប៉ះគ្នាលើកនេះ គេរំពឹងថាជាជំនួបធំបំផុតនៅអង់គ្លេស ហើយក៏អាចមានរឿងប្លែកៗកើតមានផងដែរ។ ដោយសារតែនេះជាការប៉ះគ្នារបស់ Jose និង Pep ទៀតហើយ៕
មតិយោបល់