ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជនចំណាកស្រុក និងអន្តោរប្រវេសន៍ជាង ១០០ នាក់ ត្រូវបានឆ្មាំសមុទ្រតួកគីជួយសង្គ្រោះនៅសមុទ្រ Aegean

តួកគី: សេចក្ដីថ្លែងការណ៍មួយ របស់ឆ្មាំសមុទ្រតួកគី បានឲ្យដឹងថា ជនចំណាកស្រុក និងអន្តោរប្រវេសន៍ ជាង ១០០ នាក់ ត្រូវបានជួយសង្គ្រោះចេញពីឆ្នេរភាគខាងលិចនៃប្រទេសតួកគី កាលពីសប្តាហ៍មុន។ នេះបើយោងតាមរយ: សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦។

ទូកដឹកជនចំណាកស្រុកចំនួនបីផ្សេងគ្នា ត្រូវបានគេស្ទាក់ចាប់បាន នៅឆ្នេរ Dikili និង Cesme ស្ថិតនៅក្នុងសមុទ្រ Aegean ។

ឆ្មាំឆ្នេរសមុទ្រតួកគី បាននិយាយថា ភាគច្រើននៃជនចំណាកស្រុកទាំងនោះ រួមមានទាំងស្ត្រី បុរស និងកុមារ ដែលបានមកពីប្រទេសស៊ីរី និងអាហ្វហ្គានីស្ថាន។

គួរបញ្ជាក់ដែរថា ការហូរចូលនៃជនចំណាកស្រុកមកដល់ប្រទេសតួកគី បានកើនឡើងដល់ ៨៥៧.០០០ នាក់ កាលពីឆ្នាំមុន៕

turkeys-coast-guard-rescues-in-aegean-sea

មតិយោបល់