ក្លិប Everton កំពុងតែចង់បានខ្សែប្រយុទ្ធ ២រូប គឺកីឡាករ Wayne Rooney និង Olivier Giroud ដើម្បីមកចាប់ដៃគូរគ្នាលេងក្នុងតំបន់ខ្សែប្រយុទ្ធក្នុងរដូវកាលថ្មី បន្ទាប់ពី Romelu Lukaku ដែលអាចនិងផ្លាស់ទៅកាន់ក្លឹប Chelsea ក្នុងតម្លៃ ៩០ លានផោនក្នុងពេលខាងមុខ។
កីឡាករដែលបានស៊ុតបញ្ចូលទី ២៥៣ គ្រាប់ច្រើនជាងកីឡាករទាំងអស់ឲ្យ Man Utd បាននិយាយថា៖ Everton នៅតែជាជម្រើសដ៏ល្អសម្រាប់ខ្ញុំក្រោយពីបានចាកចេញអស់រយះពេល ១៣ឆ្នាំ ក្នុងតម្លៃខ្លួន ២៦.៥លានផោនរួចមក។ ក្លិប Everton និងយល់ព្រមផ្តល់អោយ Rooney ២៥មុឺនផោន ក្នុងមួយសប្តាហ៏និងកុងត្រារយះពេល ២ឆ្នាំរឺក៏អាចបន្តច្រើនជាងនេះទៀត។ ខណៈដែលខ្សែប្រយុទ្ធ Olivier Giroud របស់ក្លិប Arsenal វិញក៏រៀបនិងមកកាន់ Everton ផងដែរក្នុងតម្លៃ ២០ លានផោន ដោយសារតែអនាគត់របស់គេ កំពុងមិនច្បាស់លាស់ ក្រោយពីក្រុមកាំភ្លើងធំទិញបានខ្សែប្រយុទ្ធថ្មី Alexandre Lacazette ពីក្លិប Lyon ក្នុងពេលថ្មីៗនេះក្នុងតម្លៃ ៥២ លានផោន។
សូមរំលឹកថា Everton គឺជាក្លិបចាស់របស់កីឡាករ Rooney ដូច្នេះហើយរូបគេនិងអាចមកចូលរួមសារជាថ្មីម្តងទៀត ហើយខ្សែប្រយុទ្ធរូបនេះ បានដកខ្លួនមិនចូលរួមជាមួយក្លិបបីសាចក្រហម ក្នុងតំណើរប្រកួតទេសចរណ៏នៅលើទឹកដីសហរដ្ឋអាមេរិចនៅថ្ងៃអាទិត្យខាងមុខនេះទេ ដើម្បីពន្លឿនការផ្ទេរនេះអោយបានឆាប់៕
មតិយោបល់