ព័ត៌មានជាតិ

សម្តេច សាយ ឈុំ ប្រារព្ធពិធីកាន់បិណ្ឌទី៥ នៃបុណ្យភ្ជុំបិណ្ឌ នៅភូមិកំណើត

កំពង់ចាមៈ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អមដំណើរដោយអភិបាលខេត្តកំពង់ចាម លឹម លន់ថៃ កាលពីព្រឹកថ្ងៃ២១ ខែកញ្ញា ឆ្នាំ២០១៦ បានអញ្ជើញប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខ័ន្ធ បុព្វការីជន និងញាតិកាទាំងប្រាំពីរសន្តាន របស់សម្តេច នៅភូមិកណ្តាលកោះ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ឆ្លៀតក្នុងឱកាសនោះ សម្តេចបានធ្វើចង្ហាន់យកមកប្រគេនព្រះសង្ឃ និងបង្សុកូលជូនដូនតារបស់សម្តេច ក្នុងពិធីកាន់បិណ្ឌទី៥ ហើយបានចែកថវិកាជូនលោកតាលោកយាយម្នាក់ៗ៥ម៉ឺនរៀល និងផ្តល់ថវិកាចំនួន២៥០០$(ពីរពាន់ប្រាំរយដុល្លារ) សម្រាប់ជួសជុលវិទ្យាល័យកោះសូទិនផងដែរ។

បន្ទាប់ពីបានប្រារព្ធ ពិធីតាមប្រពៃណី ព្រះពុទ្ធសាសនារួចមក សម្តេចភក្តី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ លោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិកំណើតរបស់សម្តេច ប្រកបដោយមនោសញ្ចេតនា គោរព ស្រឡាញ់ រាប់អាន យ៉ាងស្និទ្ធស្នាល ជាទីបំផុត។

ក្រោយពីត្រឡប់ពីធ្វើបុណ្យនៅស្រុកកំណើតរួច សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានមកជួបសួរសុខទុក្ខ លោកនាយក នាយករង វិទ្យាល័យនរោត្តមរណឬទ្ធិគន្ធបុប្ផា (អតីតអនុវិទ្យាល័យ ព្រះគន្ធបុប្ផា) ដែលជាសាលា សម្តេចធ្លាប់បានរៀនសូត្រ ក្នុងអំឡុងទស្សវត្សរ៍ ឆ្នាំ៦០ ដែលស្ថិតនៅក្នុង ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម៕

photo_2016-09-22_10-01-14photo_2016-09-22_10-00-38photo_2016-09-22_10-00-41photo_2016-09-22_10-00-45photo_2016-09-22_10-00-48photo_2016-09-22_10-00-51photo_2016-09-22_10-00-52photo_2016-09-22_10-00-55photo_2016-09-22_10-00-58photo_2016-09-22_10-01-02photo_2016-09-22_10-01-04photo_2016-09-22_10-01-06

មតិយោបល់