ព័ត៌មានកីឡា

Conte ​គ្រោង​លក់ Cahill ​និង ​Ivanovic ​ចេញ ​នៅ​ដើម​ឆ្នាំ​ក្រោយ

Antonio Conte បានត្រៀមខ្លួនរួចរាល់ សម្រាប់ការរុះរើតំបន់ការពាររបស់ខ្លួន បន្ទាប់ពីបរាជ័យក្រោមថ្វីជើងរបស់ក្រុម Arsenal ៣-០ ដែលការចាញ់នេះ អ្នកចាត់ការរូបនេះមើលឃើញថាជាកំហុសរបស់ខ្សែការពារសុទ្ធសាធ។

Branislav Ivanovic និង Gary Cahill ជាអ្នកឱ្យឱកាសទៅក្រុមកាំភ្លើងធំរកបានគ្រាប់បាល់ទី១របស់ពួកគេនោះ គឺជាមុខព្រួញរបស់អ្នកចាត់ការ Conte សម្រាប់លក់ចេញនៅរដូវកាលដោះដូរនាខែមករាដើមឆ្នាំ២០១៧ខាងមុខ។ ខណ:ដែលរដូវកាលនេះ តំបន់ការពាររបស់តោខៀវ ពិតជាអន់មែនទែន ដោយរបួតគ្រាប់បាល់១២គ្រាប់ គិតត្រឹមតែ៤ប្រកួតប៉ុណ្ណោះ។

chelseas-gary-cahill-scores

យ៉ាងណាមិញ ការវិលត្រលប់មក John Terry និង Kurt Zouma ក្រោយជាសះស្បើយពីរបួសនោះ អាចនឹងជាជម្រើសល្អមួយសម្រាប់អ្នកចាត់ការសញ្ជាតិអ៊ីតាលីខាងលើ សម្រាប់ការប្រកួតនៅចុងសប្ដាហ៍នេះ។

ស្របពេលចង់លក់ខ្សែការពារ២នាក់នេះចេញហើយ Chelsea ក៏មានគម្រោងនាំយកកីឡាករ២នាក់មកវិញដែរ ដោយ២នាក់នោះគឺកីឡាកររបស់ Burnley ឈ្មោះថា Michael Keane និង Ben Gibson របស់ក្រុម Middlesbrough ៕

 

មតិយោបល់