ព័ត៌មានកីឡា

អតីត​កីឡាករ Man Utd ​ថា Zlatan ​លេង​ដូច​មនុស្ស​ចាស់​ជរា

Gordon McQueen អតីតខ្សែការពាររបស់ Manchester United ម្នាក់បាននិយាយថាខ្សែប្រយុទ្ធ Zlatan Ibrahimovic មានទម្រង់លេងមិនល្អសោះ ដោយរូបគេលេងដូចជាមនុស្សចាស់ជរាម្នាក់។

ក្រោយបរាជ័យក្រោមថ្វីជើង Chelsea ៤-០ មក ទាំងកីឡាករនិងអ្នកចាត់ការ Jose Mourinho សុទ្ធតែទទួលរងកំហុសទាំងអស់ ពីសំណាក់អ្នកគាំទ្រនិងអ្នកវិភាគបាល់ទាត់។ ដូចគ្នានេះដែរ លោក McQueen ដែលជាអតីតកីឡាករលេងនៅ Man Utd ម្នាក់ដែរនោះ បានរិះគន់ទៅលើទម្រង់លេងរបស់ខ្សែប្រយុទ្ធ Zlatan ថាកាន់តែអាយុច្រើន កាន់តែលេងអន់ទៅហើយ។

zlatan-ibrahimovic

“ឆ្ងាយរាប់ពាន Mile ពីទម្រង់លេងល្អរបស់គាត់ កាលពីនៅក្មេង។ គាត់លេងដូចជាមនុស្សចាស់អីចឹង។ Ibrahimovic គ្មានបានធ្វើអ្វីសោះក្នុងការប្រកួតទល់ Chelsea ។ គាត់លេងអន់ណាស់។ គាត់មើលទៅដូចជាបុរសចំណាស់ម្នាក់លេងបាល់ទាត់”។ សម្ដីរបស់លោក McQueen ។

ក្រុមបិសាចក្រហម៩ប្រកួតកន្លងមកនេះ បានលទ្ធផលមិនល្អនោះទេ ដោយរកបានតែ១៤ពិន្ទុ ឈរនៅចំណាត់ថ្នាក់ទី៧ក្នុងតារាង។ ដោយ៩ប្រកួតនោះ ពួកគេឈ្នះបាន៤ប្រកួត ស្មើ២ប្រកួត និងចាញ់៣ប្រកួត៕

 

មតិយោបល់