ខ្សែប្រយុទ្ធជម្រើសជាតិអេស្ប៉ាញ Nolito មិនទៅលេងនៅ Barcelona សុខចិត្តមកលេងនៅ Manchester City ព្រោះថារូបគេចង់លេងក្រោមការដឹកនាំរបស់លោក Pep Guardiola ។
Barcelona ជាក្លឹបដំបូងគេដែលចង់បានខ្សែប្រយុទ្ធ Nolito ពីក្រុម Celta Vigo មុនគេក្នុងរដូវកាលដោះដូរកីឡាករនេះ ដោយធ្លាប់ទាក់ទងនិយាយតម្លៃខ្លួនជាច្រើនលើក។ តែចុងក្រោយបែរជាមិនអាចទាក់ទាញចិត្តរបស់អតីតកីឡាកររបស់ខ្លួនម្នាក់នេះមកវិញបានទេ បែរជាត្រូវក្លឹប Man City ជាអ្នកយកបានទៅវិញ។
ចំពោះមូលហេតុមិនព្រមទៅលេងនៅ Barcelona វិញនេះដែរ កីឡាករវ័យ២៩ឆ្នាំខាងលើបានបញ្ជាក់ថារូបគេចង់លេងគ្រប់ប្រកួត ហើយប្រសិនបើទៅលេងនៅក្រុមអ្នកមានបុណ្យគឺច្បាស់ណាស់ថាអាចបានលេងជាមួយ Lionel Messi ប៉ុន្តែបានតិចប្រកួតបំផុត។ ដូច្នេះហើយ ទើប Nolito សុខចិត្តមកលេងក្រោមការដឹកនាំរបស់លោក Pep វិញ ព្រោះអ្នកចាត់ការរូបនេះបាននិយាយហើយថានឹងដាក់រូបគេឱ្យចូលលេងសឹងគ្រប់ប្រកួត ប្រសិនបើមិនមានរបួសទេ។
Nolito ជាអតីតកីឡាកររបស់ Barcelona តាំងពីឈុត B មកម្ល៉េះ ប៉ុន្តែមិនសូវបានចូលលេងទេ ទើបរូបគេសម្រេចចាកចេញទៅលេងឱ្យ Celta Vigo កាលពីឆ្នាំ២០១៣ ហើយរយៈពេលប៉ុន្មានឆ្នាំមកនេះ រូបគេបានបង្ហាញទម្រង់លេងល្អ ទើបធ្វើឱ្យមានគេចាប់អារម្មណ៍ច្រើន។ ចំពោះតម្លៃខ្លួនផ្លាស់ទៅលេងនៅ Man City នេះ គឺមានតម្លៃ១៣,៨លានផោន៕
មតិយោបល់