ខ្សែប្រយុទ្ធ Jamie Vardy របស់ក្លឹប Leicester City បានបញ្ជាក់ថាកាលពីរដូវកាលមុនដែលអាចជួយក្រុមឈ្នះពានរង្វាន់បាននោះ គឺខ្លួនតែងតែផឹកស្រាមួយកែវជានិច្ចមុនការប្រកួតមកដល់ទាំងអស់។
Vardy ជាខ្សែប្រយុទ្ធម្នាក់ដែលបានជួយក្រុម Leicester City ច្រើនមែនទែនកាលពីរដូវកាលមុន រហូតបានលើកពានរង្វាន់លីគកំពូលអង់គ្លេសផងដែរ។ ខ្សែប្រយុទ្ធមាឌមិនសួវធំរូបនេះ បានបង្ហើបពីរឿងដែលខ្លួនតែងតែធ្វើមុនការប្រកួតថា៖ “ខ្ញុំមិនលាក់បាំងអ្វីទេ ខ្ញុំតែងតែផឹកស្រាមួយកែវជានិច្ចនៅយប់មុនការប្រកួតមកដល់។ វាជារឿងដែលខ្ញុំធ្វើជាប្រចាំ”។
ក្រោយពីចប់ការប្រកួតរួចមក Vardy បានបញ្ជាក់ទៀតថាខ្លួនតែងតែប៉ូវកម្លាំងឡើងវិញដោយផឹកទឹកមួយដប ឬញ៉ាំទឹកណាដែលមានសារធាតុផ្អែមៗ ហើយសម្រាកមើលទូរទស្សន៍ដើម្បីជាការបន្ធូរអារម្មណ៍។
ខណៈដែលរដូវកាលនេះវិញ ទម្រង់របស់កីឡាករខាងលើហាក់មិនដូចឆ្នាំមុននោះទេ ដោយរូបគេក៏ដឹងដែរថារដូវកាលនេះ ក្រុម Leicester City ពិតជាពិបាករកជ័យជម្នះណាស់ក្នុងការប្រកួតនីមួយៗ។ ចំពោះហេតុផលរូបគេគិតថាមកពីកីឡាកររបស់ក្រុមទាំងអស់ មានចិត្តចង់បំបាក់ Leicester ខណៈដែលទម្រង់លេងរបស់ខ្លួនវិញ គឺមិនសូវល្អថែមទៀត៕
https://www.youtube.com/watch?v=wGzExJOrhfQ
មតិយោបល់