ព័ត៌មានកីឡា

Leicester City ​បាន​បណ្ដេញ​លោកRanieri ​ចេញ​ហើយ

ក្លឹប Leicester City ​បាន​សម្រេច​ចិត្ត​បណ្ដេញ​លោក Claudio Ranieri ​ចេញ​ពី​តំណែង​ហើយ ​ក្រោយ​ពី​អ្នក​ចាត់ការ​រូប​នេះ​ដឹក​នាំ​ក្រម​សឹង​តែ​ស្ថិត​នៅ​បាត​តារាង​លីគ​អង់គ្លេស។

បុរស​សញ្ជាតិ​អ៊ីតាលី​ខាង​លើ​នេះ​កាល​ពី​រដូវ​កាល​មុន​បាន​ជួយ​ក្រុម Leicester City ​លើក​ពាន​លីគ​កំពូល​អង់គ្លេស​ជា​ប្រវត្តិសាស្ត្រ ប៉ុន្តែ​ក្រោយ​ពី​ពេល​នោះ​មក ​ក្រុម​របស់​លោក​ហាក់​ធ្លាក់​ទម្រង់​លេង​ខ្លាំង​មែនទែន រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ។ ដោយសារ​តែ​ហេតុ​នេះ​ហើយ ទើប​បាន​ជា​ប្រធាន​ក្លឹប​បាន​សម្រេច​ចិត្ត​បណ្ដេញ​អ្នក​ចាត់ការ​រូប​នេះ​ចេញ​ហើយ ​ដើម្បី​ស្វែង​រក​អ្នក​ថ្មី​ស្រោចស្រង់​ក្លឹប​ចេញ។

នេះ​មិន​ខុស​អី​ពី​កាល​លោក Jose Mourinho ​នោះ​ទេ ​ដោយ​បាន​ជួយ​ក្រុម Chelsea ​លើក​ពាន​លីគ​កំពូល​ហើយ ​តែ​បែរ​ជា​ត្រូវ​ក្លឹប​បណ្ដេញ​ចេញ​វិញ​ក្រោយ​ពី​ដឹក​នាំ​ក្រុម​ការពារ​តំណែង​ជើង​ឯក​មិន​បាន​ល្អ​ទាល់​តែ​សោះ៕

មតិយោបល់