ព័ត៌មានកីឡា

Filipe Luis ​ថា​ប្រេស៊ីល​កំពុង​លេង​ដល់​ចំណុច​កំពូល​ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​ថ្មី

ខ្សែការពារ Filipe Luis បាននិយាយថាក្រុមជម្រើសជាតិប្រេស៊ីលនាពេលនេះកំពុងតែលេងដល់ចំណុចល្អមួយដែលអាចទទួលយកបានក្រោមការដឹកនាំរបស់លោកTite

ប្រេស៊ីលបានខកខានឈ្នះពានរង្វាន់ធំផ្លូវការអស់រយៈពេលជាយូរដែរមកហើយ ខណៈដែលថ្មីៗនេះទៀតសោតដូចជាពាន Copa America ជាដើមនោះ ក៏មិនអាចប្រជែងជាមួយប្រទេសក្នុងតំបន់បានដែរ។ យ៉ាងណាមិញ ក្រោយពីលោក Tite ចូលកាន់តំណែង និងមានការផ្លាស់ប្ដូរកីឡាករមួយចំនួនទៅនោះ ក្រុមស៉ាំបាមួយនេះហាក់លេងល្អឡើងវិញ ហើយរំពឹងថានឹងកាន់តែល្អថែមទៀតនៅពេលខាងមុខនេះ។

ទាក់ទិនរឿងនេះដែរFilipe Luis បានបង្ហាញចំណាប់អារម្មណ៍ថា៖ ក្រុមប្រេស៊ីលចាប់ផ្ដើមល្អឡើងវិញ ហើយនេះជាអារម្មណ៍មួយដែលអាចឱ្យយើងឈ្នះពានរង្វាន់បាន។ នេះជាអារម្មណ៍យល់ចិត្តគ្នារវាងកីឡាករទាំងអស់។ មួយវិញទៀត វាជាកម្លាំងចិត្តមួយសំខាន់សម្រាប់អ្នកគាំទ្រ ដើម្បីជួយជម្រុញបន្ថែមទៀត

ក្រោមការដឹកនាំរបស់គ្រូថ្មីខាងលើនេះ ក្រុមប្រេស៊ីលបានយកឈ្នះការប្រកួត២ប្រកួតជាប់គ្នាមកហើយក្នុងការជម្រុះពានរង្វាន់ World Cup 2018 នៅតំបន់អាមេរិកខាងត្បូង។ ខណៈដែលបច្ចុប្បន្ននេះ ពួកគេក៏កំពុងឈរនៅចំណាត់ថ្នាក់លេខ២ក្នុងតារាងផងដែរ៕

មតិយោបល់