ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អាមេរិកជួយពិក្សាជាមួយជប៉ុន និងកូរ៉េខាងត្បូងស្ដីពីទណ្ឌកម្មថ្មី ប្រឆាំងនឹងកូរ៉េខាងជើង

UN: ឯកអគ្គរដ្ឋទូតអាមេរិកលោកស្រី Samantha Power កាលពីថ្ងៃព្រហស្បតិ៍ថា បានធ្វើដំណើរទៅកាន់ ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដើម្បីពិក្សាជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ជុំវិញការចរចានៅឯអង្គការ សហប្រជាជាតិស្តីពីទណ្ឌកម្មថ្មី ប្រឆាំងនឹងប្រទេសកូរ៉េខាងជើង។ នេះបើយោងតាមរយ:សារព័ត៌មាន ចិនសិង្ហបុរីចេញផ្សាយ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០១៦។

នៅក្នុងសេចក្ដីថ្លែងការណ៍ ឯកអគ្គរដ្ឋទូតអាមេរិក បាននិយាយថា «ការពិភាក្សាគ្នានេះ គឺនឹងជំរុញ ប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សន្តិសុខ និងស្ថិរភាព ក្នុងតំបន់ដោយសារកម្មវិធីផលិតអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង»។

ក្នុងកិច្ចពិក្សានេះ ប្រេសិតអាមេរិក ក៏នឹងជួបប្រជុំនឹងមន្ត្រីរបស់កូរ៉េខាងជើង ដែលទើបចុះចូលជាមួយ កូរ៉េខាងត្បូងផងដែរ ដើម្បីបង្ហាញឲ្យឃើញកាន់តែច្បាស់ អំពីការមិនចុះសម្រុងគ្នាជុំវិញការដឹកនាំ របស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងបន្ថែមទៀត។

គួរបញ្ជាក់ដែរថា បន្ទាប់ពីក្រុងព្យុងយ៉ាង បានអនុវត្តការធ្វើតេស្តនុយក្លេអ៊ែរលើកទីបួនរបស់ខ្លួន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីខែមីនា បានអនុម័តសេចក្តីសម្រេចមួយ ដោយដាក់ទណ្ឌកម្មតឹងតែងបំផុតលើពាណិជ្ជកម្មរបស់កូរ៉េខាងជើង ក្នុងនោះរួមទាំងការរឹតបន្តឹងធនធានរ៉ែ និងវិស័យធនាគារផង៕

us-envoy-travels-to-japan-south-korea-for-talks-on-north-korea

មតិយោបល់