លោក Pep Guardiola គ្រូបង្វឹកក្រុម Manchester City បាននិយាយថាក្រុមរបស់លោកត្រូវការកីឡាករម្នាក់ដែលរងរបួស ឱ្យជាសះស្បើយទាន់ពេលវេលា ដើម្បីគ្រប់កម្លាំងចូលលេងជាមួយក្រុម Barcelona ក្នុងពានរង្វាន់ UEFA Champions League ។
Vincent Kompany កំពុងតែមានបញ្ហារបួស មិនអាចចូលលេងបាននោះទេ ក្នុងប៉ុន្មានប្រកួតមកនេះ។ ខណៈអវត្តមានរបស់ខ្សែការពារកណ្ដាលនេះ បានធ្វើឱ្យក្រុម Man City ទទួលបានលទ្ធផលមិនល្អនោះទេ ពោលគឺ២ប្រកួតកន្លងមក បានត្រឹមចាញ់១និងស្មើ១ប៉ុណ្ណោះ។ ហេតុផលនេះហើយ បានជាលោក Pep ចង់បានប្រធានក្រុមរបស់ខ្លួនត្រលប់មកវិញ ឱ្យទាន់ពេលវេលាពេលលេងទល់ Barcelona ។
“ខ្ញុំត្រូវការគាត់ យើងពិតជាមិនអាចខ្វះគាត់បានទេ។ ថ្ងៃនេះពិបាក ហើយគ្រប់រដូវកាលទាំងអស់ សុទ្ធតែពិបាក មិនអាចមើលស្រាលប្រកួតណាបានឡើយ។ នៅមានការប្រកួតពិបាកៗជាច្រើនទៀត ដែលយើងត្រូវជួប។ វាពិតជាត្រូវការកីឡាករសំខាន់ម្នាក់ខ្លាំងណាស់ ដើម្បីចូលប្រកួតទាំងនោះ”។ សម្ដីរបស់ Pep ទៅលើ Kompany៕
មតិយោបល់