ក្លឹបជើងឯកលីគកំពូលកម្ពុជារដូវកាល២០១៦ បឹងកេតអង្គរ បានចុះកុងត្រានាំយកខ្សែកាពារ ស្លេះ សេន ជាផ្លូវការហើយ មុននេះបន្តិច។
តាមគេហទំព័ររបស់ក្លឹបមានប្រភពពីខេត្តកំពង់ចាមមួយនេះ បានសរសេរថា ស្លេះ សេន បានយល់ព្រមចុះកុងត្រាលេងឲ្យខ្លួន២ឆ្នាំ។
សមាជិក U19 ជម្រើសជាតិរូបនេះបាននិយាយថា ខ្លួនពិតជាសប្បាយរីករាយមែនទែន ដែលបានឱកាសចូលរួមជាមួយក្រុមដ៏អស្ចារ្យនេះ ហើយក៏ប្តេជ្ញាបន្ថែមការហ្វឹកហាត់សម្រួចបច្ចេកទេស ដើម្បីជួយក្រុមឲ្យកាន់តែល្អ។
ស្លេះ សេន ជាអតីតកីឡាកររបស់ បៀល ប្រាយ ប៉ុន្តែក្រោយក្លឹបរំសាយកាលពីឆ្នាំ២០១៥ គេបានប្តូរទៅលេងឲ្យ ស៊ីម៉ាក់ មុននឹងទទួលបានឱកាសចូលរួមជាមួយបឹងកេត។
មតិយោបល់