ព័ត៌មានកីឡា

ដោយសារ Zlatan ​ក្លឹប Man Utd ​ទាញ​ Fan ​បាន​៨​លាន​នាក់​ពី PSG

ក្លឹប Manchester United បានទាញអ្នកគាំទ្រពីក្លឹប PSG បាន៨លាននាក់ ក្រោយពីនាំយក Zlatan Ibrahimovic បានកាលពីរដូវកាលដោះដូរកីឡាករកន្លងទៅ។ នេះបើតាមលោក Jesper Blomqvist បានបញ្ជាក់។

Jesper Blomqvist ជាអតីតកីឡាករម្នាក់ដែលចំណាយពេលជាច្រើនឆ្នាំលេងនៅក្លឹបក្នុងលីគកំពូលបារាំង មុនពេលរូបគេចូលនិវត្តន៍។ ដោយសារតែមានបទពិសោធន៍ច្រើននៅបារាំងនេះហើយ បានជាធ្វើឱ្យអតីតខ្សែបម្រើស្លាបរូបនេះ ព្យាករណ៍ថាវត្តមានរបស់ Zlatan នៅក្លឹប Man Utd បានទាក់ទាញអ្នកគាំទ្រពី PSG បានមិនតិចនោះទេ ពោលគឺអាចដល់៨លាននាក់ឯណោះ។

psg-un-fan-expulse-pour-un-chant-contre-le-prix-des-abonnements

ហេតុផលដែលគេគិតដូច្នេះ គឺដោយសារតែ Zlatan ជាកីឡាករម្នាក់ដែលអ្នកគាំទ្រនៅទីក្រុងបារីស ចូលចិត្តខ្លាំងណាស់ ស្របពេលដែលវត្តមានរបស់គេនៅ PSG ក៏បានជួយក្លឹបនេះឈ្នះពានរង្វាន់រាល់ឆ្នាំផងដែរ។
ចំពោះការផ្លាស់ទៅលេងនៅ Man Utd វិញ មិនត្រឹមតែជួយក្រុមលោក Jose Mourinho ទាក់ទាញអ្នកគាំទ្របានច្រើនទេ សូម្បីតែចំណូលនៃការលក់អាវក៏បានច្រើនលើសពីការរំពឹងទុកដែរ បើទោះបីជាកីឡាកររូបនេះមិនមានតម្លៃខ្លួនផ្ទេរក៏ដោយ៕

 

មតិយោបល់