Lionel Messi បានបង្ហាញទម្រង់លេងល្អខ្លាំងមែនទែន ក្នុងការប្រកួតជាមួយក្រុម Celta Vigo ហើយឈ្នះក្នុងលទ្ធផល ៥-០ នោះ។
ក្នុងការប្រកួតនោះ Messi បានរកមួយគ្រាប់ល្អខ្លាំងមែនទែន ដោយអូសបាល់ខ្លួនឯងនិងបញ្ចប់ទីដោយបច្ចេកទេសសុទ្ធសាធ។ ក្រោយពីធ្វើបានល្អនោះដែរ គេអង្កេតឃើញថាកាយវិការរបស់កីឡាករម្នាក់នេះហាក់ខុសប្លែកពីរាល់ដង ដោយលើកនេះបានលើកដៃធ្វើជាសញ្ញាហៅទូរសព្ទទៅវិញ។ ដោយរឿងនេះ បានធ្វើឱ្យមតិជាច្រើនមានការងឿងឆ្ងល់គ្រប់គ្នា ហើយបញ្ចេញយោបល់តាមការនឹកឃើញរៀងខ្លួន។

ជាក់ស្ដែងចំពោះហេតុផលពិតប្រាកដត្រូវបានលាតត្រដាងហើយ ដោយការធ្វើដូច្នេះគឺមកពីក្មួយប្រុសរបស់ Messi ទៅមើលការប្រកួតនេះ។ Rodrigo ជាប្អូនប្រុសរបស់ Messi បាននាំកូនរបស់ខ្លួនទៅមើលការប្រកួតនៅកីឡដ្ឋានរបស់ Barcelona ផ្ទាល់តែម្ដង។ ដោយមុនការប្រកួតក្មួយប្រុសរបស់ Messi បានព្យាយាមទាក់ទងទៅពូរបស់គេច្រើនលើកណាស់ ប៉ុន្តែខ្សែប្រយុទ្ធរូបនេះមិនអាចលើកបាននោះទេ។ ដូច្នេះហើយ មានតែការប្រើសញ្ញាក្នុងការប្រកួតនេះហើយ ដើម្បីជាការឆ្លើយតបទៅក្មួយប្រុសវិញ ថាពូម្នាក់នេះដឹងថាក្មួយមកលើកទឹកចិត្តហើយ៕
មតិយោបល់