ព័ត៌មានសុខភាព

វិធីសង្គ្រោះសុដន់ឲ្យរួចផុតពីភាពយារធ្លាក់

ភាគច្រើនសុដន់ដែលមានភាពយារធ្លាក់ បង្កឡើងដោយសារតែកង្វះអាហារបំប៉ន និងសារធាតុសំខាន់ៗដែលជំរុញដល់ការអភិវឌ្ឍ។ នៅពេលដែលរាងកាយរបស់ស្ត្រីមិនទទួលបានប្រូតេអ៊ីន សាច់ដុំនឹងអចលនា ហើយទន់ជ្រាយ ជាពិសេសត្រង់តំបន់ដើមទ្រូងតែម្តង។

ដូច្នេះហើយ ស្ត្រីត្រូវបានផ្តល់អនុវសាស្ត្រឲ្យទទួលទានអាហារដែលសម្បូរសារធាតុចិញ្ចឹម, ប្រូតេអ៊ីន, វីតាមីន, រ៉ែ, ជាតិស្ករ និងខ្លាញ់សំខាន់ៗ។ ដើម្បីទទួលបានសមាសធាតុទាំងនោះ ស្ត្រីអាចទទួលទានខ្ទឹមបារាំង, ផ្កាខាត់ណា, ខាត់ណាផ្កាពណ៌ខៀវ, ប៉េងប៉ោះ, ការ៉ុត, ខ្ទឹមស.ល.។

ប៉ុន្តែអ្វីដែលអ្នកជំនាញណែនាំភាគច្រើនបំផុតគឺ ផ្លែទទឹម និងប្រទាលកន្ទុយក្រពើ ព្រោះរុក្ខជាតិទាំងពីរមុខនេះមានលក្ខណ:សម្បត្តិពិសេសសម្រាប់សុដន់។

ផ្លែទទឹម៖ ការទទួលទានផ្លែទទឹមរាល់ថ្ងៃ វាអាចជួយប្រឆាំងនឹងភាពចាស់ ហើយរក្សាដើមត្រូវឲ្យតឹងណែនបានល្អ។

ប្រទាលកន្ទុយក្រពើ៖ អ្នកគ្រាន់តែយកសាច់ប្រទាលកន្ទុយក្រពើលាបដោយផ្ទាល់ និងម៉ាស្សាសុដន់យ៉ាងហោចណាស់ ១០នាទីជារៀងរាល់ថ្ងៃ។ បន្ទាប់ពីរយ:ពេលមួយ ឬពីរសប្តាហ៍អ្នកនឹងសម្គាល់ឃើញថា ដើមទ្រូងរបស់អ្នកតឹងណែនជាងមុន ហើយស្បែកក៏មានសុខភាពល្អផងដែរ៕

saggy-boobs

មតិយោបល់