ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជនម្នាក់ ពាក់ពន្ធ័នឹងករណីរំលោភសេពសន្ថេវៈ

កណ្តាលៈ យុវជនម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវនគរបាលប៉ុស្តិ៍ព្រែកតាកូវស្រុកខ្សាច់កណ្តាល ធ្វើការឃាត់ខ្លួន បន្ទាប់ពីមានពាក្យបណ្តឹងចោទប្រកាន់ចូលរួមប្រព្រឹត្តសកម្មភាពរំលោភសេពសន្ថេវៈទៅនារីម្នាក់។

យុវជននោះត្រូវនគរបាលឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលតែម្តង ខណៈអាណាព្យាបាលនារីរងគ្រោះបាននាំខ្លួនយុវជនរូបនេះ មកប្រគល់ឲ្យសមត្តកិច្ចកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននេះមានឈ្មោះ សេង ឧស្សាហ៍ ហៅនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិពុកឬស្សីលើ ឃុំពុកឬស្សីស្រុកខ្សាច់កណ្តាល។ ចំណែកនារីរងគ្រោះ មានអាយុ១៦ឆ្នាំ ជាសិស្ស ស្នាក់នៅភូមិ ឃុំជាមួយគ្នាដែរ។

បើតាមប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍ព្រែកតាកូវ បានឲ្យដឹងថា នារីរងគ្រោះត្រូវជនសង្ស័យ២នាក់ ធ្វើសកម្មភាពចាប់រំលោភសេពសន្ថេវៈ ក្រោយពីជនសង្ស័យទាំង២នាក់បានបបបួលនារីរងគ្រោះទៅដើរលេង។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៨យប់ ឈ្មោះ ឃឺន ចាន់ធី បានឌុបជនរងគ្រោះពីវត្តព្រែកបង្កង ឃុំព្រែកតាកូវ ឆ្ពោះទៅវត្តឥន្ទលីបូរណ៍ ស្ថិតក្នុងភូមិពុកឬស្សីលើ ឃុំពុកឬស្សី ទៅមើលគេរាំធុងបាស រហូតដល់ម៉ោង១១យប់ ឈ្មោះ សេង ឧស្សាហ៍ បានឌុបជនរងគ្រោះ និង ឈ្មោះ ឃឺន ចាន់ធី មកផ្ទះឈ្មោះវិសា នៅភូមិពុកឬស្សីលើ ឃុំពុកឬស្សី ហើយអង្គុយលេងបៀ នៅទីនោះរហូតដល់ភ្លឺថ្ងៃទី១៧ ខែតុលា ២០១៦ វេលាម៉ោង៥ព្រឹកឈ្មោះ ឃឺន ចាន់ធី បានឌុបជនរងគ្រោះទៅផ្ទះជួលរបស់ខ្លួននៅម្តុំស្ទឹងមានជ័យ រាជធានីភ្នំពេញ លុះដល់ម៉ោង១១ ថ្ងៃត្រង់ឈ្មោះឃឺន ចាន់ធីបានធ្វើសកម្មភាពចាប់ រំលោភសេពសន្ថេវៈទៅលើនារីរងគ្រោះបានសម្រេច។ ដល់ម៉ោង១២ ឈ្មោះ ឃឺនចាន់ធី បានទូរសព្ទហៅឈ្មោះ សេង ឧស្សាហ៍ ទៅផ្ទះជួលរបស់ខ្លួន ហើយឲ្យឈ្មោះសេង ឧស្សាហ៍ នៅក្នុងផ្ទះជួលជាមួយជនរងគ្រោះ ដោយឈ្មោះឃឺន ចាន់ធី ចាក់សោរពីក្រៅ ។ ដល់ថ្ងៃទី១៨ ខែតុលា ២០១៦ ជនរងគ្រោះនៅក្នុងផ្ទះជួលជាមួយ ឈ្មោះ សេង ឧស្សាហ៍ ទៀតដោយ ឈ្មោះ ឃឺន ចាន់ធី ចាក់សោរពីក្រៅហើយឈ្មោះ សេង ឧស្សាហ៍ បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថេវៈទៅលើជនរងគ្រោះបានសម្រេចពីលើកបន្ថែមទៀត។ នៅថ្ងៃទី១៩ ខែតុលាឆ្នាំ២០១៦ ជនរងគ្រោះត្រូវឈ្មោះ ឃឺន ចាន់ធី ឌុបយកមកទុកចោលនៅរង្វង់មូលស្ពានព្រែកតាមាក់។ ដោយមិនហ៊ានចូលផ្ទះ ជនរងគ្រោះបានតេហៅមិត្តភក្តិឲ្យមកយកខ្លួនទៅភ្នំពេញ ។ នៅថ្ងៃទី២០ ខែតុលា ២០១៦ ឪពុកម្ដាយជនរងគ្រោះ រកឃើញឈ្មោះ សេង ឧស្សាហ៍ នៅផ្ទះជួលរបស់ឈ្មោះ ឃឺន ចាន់ធី ម្តុំស្ទឹងមានជ័យ រាជនានីភ្នំពេញ ហើយបាននាំឈ្មោះសេង ឧស្សាហ៍ ទៅរកជនរងគ្រោះឃើញ នៅខណ្ឌឬស្សីកែវ ឪពុកម្តាយ ជនរងគ្រោះ បាននាំឈ្មោះ សេង ឧស្សាហ៍ និងជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ព្រែកតាកូវ ត្រូវកម្លាំងប៉ុស្តិ៍ឃាត់ខ្លួនឈ្មោះ សេង ឧស្សាហ៍ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបន្តចាត់ការតាមនីតិវិធីច្បាប់ ៕

ករណីរំលោភករណីរំលោភករណីរំលោភ

មតិយោបល់