ព័ត៌មានបច្ចេកវិទ្យា ព្រឹត្តិការណ៍ សំខាន់ៗ

កុំព្យូទ័រ ChromeBook មួយនេះ ពិតជាសាកសមសម្រាប់និស្សិត

ASUS Chromebook Flip (C100)

computer-2

បើអ្នកគឺជានិស្សិត ក្នុងទីផ្សាររបស់ Chromebook ឬបើអ្នកកំពុងជៀវវា សម្រាប់ឲ្យនរណាម្នាក់ កុំព្យូទ័រ Chromebook Flip មួយនេះគឺជាជម្រើសដ៏ត្រឹមត្រូវ។ ទោះជាវាមិនមែនជាកុំព្យូទ័រមានឥទ្ធិពលកម្លាំងខ្លាំងក៏ដោយ តែវានៅតែល្មមគ្រប់គ្រាន់ឲ្យយើងធ្វើកិច្ចការគ្រប់យ៉ាង ទាំងសម្រាប់សិស្ស និងនិស្សិតផងដែរ។

វាមានរាងតូចងាយស្រួលយកតាមខ្លួន Chromebook Flip គឺអស្ចារ្យណាស់ ចំពោះនិស្សិតដែលសកម្ម។ វាមានកម្មវិធីផ្ទាល់ខ្លួនគាំទ្រឲ្យយើងអាចប្រើបា្រស់ការលេងហ្គេម ឬមើលវីដេអូស្របពេលជាមួយគ្នា។

ហេតុអ្វីបានជា ASUS Chromebook នេះខ្លាំងដល់ម្លឹង? ASUS Chromebook Flip មានអេក្រង់10.1-inch អេក្រង់វាអាចបត់ទៅក្រោយបានក្លាយទៅជា Tablet ជាមួយការបង្ហាញ 1280×800 ចុចលើអេក្រង់ មានរយ:ពេលការប្រើប្រាស់ថ្មបានយូរ ហើយអាចភ្ជាប់ទៅកាន់ Chrome Web Store និង Google Play។ វាមានប្រព័ន្ធ Google Docs, Wikipedia ឬ Facebook ដែល Chromebook Flip អាចបម្រើការឲ្យអ្នក ឬក៏និស្សិតបាននៅក្នុងជិវិតមួយដ៏ប្រសើរ។ អ្នកអាចស្វែងរកវាបាននូវលើទីផ្សារតម្លៃប្រហែល ៣០០ ដុល្លារអាមេរិក (ទីផ្សារអ៊ឺរ៉ុប)។

ប្រព័ន្ធដំណើរការទំហំ 2GB ឬ 4GB នៃ RAM (ពួកយើងសូមណែនាំឲ្យជ្រើសយក 4GB នៃ RAM) ដែលអាចប្រើប្រាស់អ៊ិនធឺណិតស្រួល មើលជាវីដេអូកម្រិតខ្ពស់។ រាងតូចប៉ុន្តែថ្មខ្លាំងមានន័យថា អ្នកអាចយកវាទៅថ្នាក់រៀន ហើយចេញពីថ្នាក់រៀនទៅហាងកាហ្វេ ចេញពីហាងកាហ្វេទៅហាងបាយតទៀត៕

asus-chromebook-flip-ports-side

មតិយោបល់