ព័ត៌មានកីឡា

Pacquiao ​ព្រួយ​ពី​សុវត្ថិភាព​ខ្លួន​នៅ​ហ្វីលីពីន ​ក្រោយ​មាន​ការ​បង្ក្រាប​គ្រឿងញៀន​ខ្លាំង

Manny Pacquiao នឹងធ្វើការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ជាមួយកីឡាករជើងខ្លាំងវ័យក្មេង Jessie Vargas នៅចុងសប្ដាហ៍នេះហើយ ក្រោយពីរូបគេបានហ្វឹកហាត់យ៉ាងម៉ត់ចត់ និងជឿជាក់ថាអាចគ្រងខ្សែក្រវ៉ាត់ជាលើកទី១១របស់ខ្លួនបាន។

ទន្ទឹមនឹងរឿងត្រៀមខ្លួនប្រកួតនេះដែរ អ្នកប្រដាល់ជើងខ្លាំងនៅអាស៊ីខាងលើនេះ ក៏កំពុងតែព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារនៅហ្វីលីពីនផងដែរ ក្រោយពីប្រទេសមួយនេះមានការបង្ក្រាបគ្រឿងញៀនយ៉ាងខ្លាំងក្លាមក។ អ្នកប្រដាល់និងជាតំណាងរាស្ត្រម្នាក់រូបនេះ បាននិយាយថាខ្លួនបានចូលរួមក្នុងការប្រឆាំងគ្រឿងញៀន ដូច្នេះហើយនៅហ្វីលីពីនមានជនខិលខូចច្រើនណាស់ ដែលស្អប់លោកនិងចាំតែធ្វើបាននោះទេ ទើបបច្ចុប្បន្ននេះខ្លួនមានអង្គរក្សការពារច្រើន។

pacman-1

“នៅអាមេរិកខ្ញុំវាយតែជាមួយដៃគូលើសង្វៀនម្នាក់ប៉ុណ្ណោះ ប៉ុន្តែនៅហ្វីលីពីនវិញ ខ្ញុំប្រយុទ្ធជាមួយអ្នកជួញដូរគ្រឿងញៀនជាច្រើន។ នេះជាហេតុផលខ្ញុំត្រូវការអ្នកការពារច្រើន។ ពួកគេ (ពួកគ្រឿងញៀន) អាចធ្វើសកម្មភាពមិនល្អបានគ្រប់ពេលមកលើខ្ញុំ ក៏ដូចជាគ្រួសាររបស់ខ្ញុំទាំងមូល។ ខ្ញុំមិនចង់មានអង្គរក្សទេ ប៉ុន្តែនេះជាអ្វីដែលខ្ញុំត្រូវធ្វើដើម្បីការពារខ្លួនចេញពីគ្រោះថ្នាក់”។

នៅហ្វីលីពីនក្រោមការដឹកនាំរបស់លោក Rodrigo Duterte ត្រឹមរយៈពេលប៉ុន្មានខែមកនេះ បានបោសសម្អាតក្រុមជួញដូរថ្នាំញឿនបានច្រើនមែនទែន ហើយក៏បានសម្លាប់មនុស្សច្រើនណាស់ដែរ ដោយអាចនឹងលើពី១២០០នាក់ទៀតផង ក្នុងការបង្ក្រាបនេះ៕

 

 

មតិយោបល់