ក្រុម Manchester United បានបរាជ័យក្រោមថ្វីជើងរបស់ក្រុម Fenerbahce ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតពានរង្វាន់ UEFA Europa League កាលពីយប់មិញនេះ។
ក្រោយបរាជ័យនេះដែរ លោក Jose Mourinho អ្នកចាត់ការរបស់ក្រុម Man Utd បាននិយាយរិះគន់ទម្រង់លេងរបស់កូនក្រុមថា៖ “Fenerbahce លេងដូចកំពុងតែនៅ Champions League ផ្ដាច់ព្រ័ត្រ ចំណែកឯក្រុមរបស់ខ្ញុំវិញ គេលេងដូចប្រកួតមិត្តភាពបើករដូវកាលអីចឹង។ ខ្ញុំគិតថាពួកគេសក្ដិសមនិងឈ្នះហើយ។ បាល់ទាត់មិនមែនពឹងតែលើគុណភាពមួយទេ វាក៏ពឹងទៅលើការតាំងចិត្ត ភាពចង់ឈ្នះរបស់កីឡាករម្នាក់ៗដែរ”។

ចាញ់យប់មិញនេះទៀត បានធ្វើឱ្យកំណត់ត្រារបស់ Mourinho មិនល្អនោះទេ ដោយរដូវកាលនេះក្រុម Man Utd ចំណាយដល់ទៅ១៤៥លានផោន តែកំពុងឈរនៅចំណាត់ថ្នាក់លេខ៨ក្នុងតារាងលីគកំពូលអង់គ្លេស និងបានលេខ៣ក្នុងតារាងសន្សំពិន្ទុក្នុងពូល ពានរង្វាន់ EUFA Europa League ៕

មតិយោបល់