ព័ត៌មានកីឡា

ពាន​រង្វាន់ EFL Cup ​នៅ​អង់គ្លេស ​នឹង​ត្រូវ​ប្ដូរ​ជា Carabao Cup ​វិញ ​នៅ​រដូវ​កាល​ក្រោយ

ភេសជ្ជៈថៃ Carabao បានក្លាយជាអ្នកឧបត្ថម្ភធំសម្រាប់ដំណើរការប្រកួតពានរង្វាន់ English Football League Cup របស់អង់គ្លេស ចាប់ពីរដូវកាលក្រោយទៅដោយមានកុងត្រារយៈពេល៣ឆ្នាំ។

ពានរង្វាន់ Cup នៅអង់គ្លេសនេះ មិនមានអ្នកជួយឧបត្ថម្ភតាំងពីចប់កុងត្រាជាមួយក្រុមហ៊ុនសេវា Credit Card Capital One កាលពីរដូវកាលមុននេះ ទើបបានជារដូវកាលនេះពួកគេមិនមានដាក់ឈ្មោះដៃគូសហការនោះទេ។ យ៉ាងណាមិញ ក្រោយពីមានការចរចាគ្នាត្រូវគ្នារួចមក EFL បានប្រកាសហើយថាចាប់ពីរដូវកាលក្រោយទៅ ពានរង្វាន់ Cup របស់អង់គ្លេសមួយនេះនឹងចាប់ដៃគូជាមួយក្រុមហ៊ុន Carabao របស់ប្រទេសថៃ ហើយនឹងប្ដូរឈ្មោះទៅជា Carabao Cup ផងដែរ។

31a85de200000578-3905056-the_league_cup_has_not_had_a_sponsor_since_manuel_pellegrini_s_m-a-18_1478262850831

EFL ឬហៅថា League Cup ត្រូវបានដាក់ឈ្មោះដៃគូសហការជាច្រើនរួចមកហើយរួមមាន Coca-Cola Cup, Carling Cup និង Capital One នេះជាដើម ខណៈដែល៣រដូវកាលខាងមុខនឹងប្ដូរទៅដាក់ជា Carabao វិញម្ដងហើយ៕

 

មតិយោបល់