ព័ត៌មានកីឡា

Zlatan អបអរ​គ្រាប់​បាល់​យប់មិញ វិះលោទទាត់​ត្រូវ Phil Jones

ក្លឹប Manchester United បានយកឈ្នះក្រុម Swansea City ដោយលទ្ធផល ៣-១ កាលពីយប់មិញនេះ ដោយកីឡាករ Pual Pogba រកបាន១គ្រាប់ និង Zlatan Ibrahimovic រកបាន២គ្រាប់។

អ្វីដែលធ្វើឱ្យគេកត់សម្គាល់ក្នុងប្រកួតនេះគឺ ខ្សែប្រយុទ្ធចាស់វស្សា Zlatan អាចរកបានគ្រាប់បាល់បានវិញហើយ ក្រោយខកខានជាច្រើនប្រកួត ខណ:ដែលអបអរពេលស៊ុតចូលនោះទៀតសោតពិតជាសាហាវខ្លាំងមែន។ អតីតខ្សែប្រយុទ្ធ PSG រូបនេះ បានអបអរគ្រាប់ដំបូងរបស់ខ្លួនដោយលោតទៅ Kung-Fu ដាក់មិត្តរួមក្រុមរបស់ខ្លួន។ តែសំណាងហើយ មិនមានអ្នករករងរបួសអំឡុងពេលនោះ។

man-utd-2

ជ័យជម្នះ៣ពិន្ទុកាលពីយប់មិញនេះ បានធ្វើឱ្យក្រុមបិសាចក្រហមឡើងទៅលេខ៦វិញ ដោយមាន១៨ពិន្ទុ ចាញ់ក្រុមកំពូលតារាង Liverpool ៨ពិន្ទុ ពោលគឺពួកគេមាន២៦ពិន្ទុទៅហើយ៕

 

 

 

 

មតិយោបល់