ព័ត៌មានសុខភាព

ឃើញសញ្ញាទាំងនេះហើយបើមិនរវល់ទៀត ប្រយ័ត្នស្លាប់ដោយសារគាំងបេះដូង!

បរទេសៈ បច្ចុប្បន្ននេះអត្រានៃការស្លាប់ដោយសារតែជំងឺគាំងបេះដូងបានកើតឡើងគួរឲ្យព្រួយបារម្ភនៅទូទាំងពិភពលោក។ មូលហេតុចម្បងបំផុត ដោយសារតែភាពមមាញឹកនឹងការងារក្នុងជីវិត បញ្ហាស្ត្រេស ការទទួលទានចំណីអាហារជាដើម។

ប្រសិនបើអ្នកផ្លាស់ប្តូររបៀបរស់នៅប្រចាំថ្ងៃ រួមទាំងការទទួលទានអាហារដែលគុណភាពល្អ បេះដូងរបស់អ្នក៏មានសុខភាពល្អដូចគ្នាដែរ។ ប៉ុន្តែរឿងសំខាន់មួយទៀតដែលអ្នកត្រូវតែធ្វើ គឺប្រញាប់ទៅរកគ្រូពេទ្យ ប្រសិនឃើញមានសញ្ញាទាំងនេះ។

សម្ពាធដើមទ្រូង
មនុស្សភាគច្រើនគិតថា ការតឹងណែនដើមទ្រូងម្តងម្កាលគ្មានរឿងអ្វីចម្លែកនោះទេ។ ប៉ុន្តែ នេះជាសញ្ញាបង្ហាញពីបញ្ហាគាំងបេះដូងដែលអាចកើតមានក្នុងពេលឆាប់ៗ។

ពិបាកដកដង្ហើម
សួត នឹងបេះដូងគឺជាប្រព័ន្ធពីរដែលត្រូវបានតភ្ជាប់គ្នា។ កាលណាកង្វះអុកស៊ីសែនក្នុងសួតមានន័យថា បេះដូងក៏មិនអាចទទួលបានឈាមតាមតម្រូវការដែរ។ ប្រសិនបើមានបញ្ហាខណៈដកដង្ហើម អ្នកគួរពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ព្រោះជំងឺគាំងបេះដូងប្រហែលជាជិតកើតឡើងហើយ។

រោគផ្តាសាយ និងគ្រុនផ្តាសាយ
ការកើតជំងឺផ្តាសាយ ឬគ្រុនផ្តាសាយ គឺជារឿងធម្មតានោះទេប្រសិនបើអាកាសធាតុមានការប្រែប្រួល។ ប៉ុន្តែប្រសិនអ្នកកើតជំងឺនេះជាញឹកញាប់ បើទោះបីជាអាកាសធាតុមិនប្រែប្រួលក៏ដោយ អ្នកត្រូវតែទៅជួបគ្រូពេទ្យភ្លាម។

បែកញើសត្រជាក់ និងវិលមុខ
រោគសញ្ញានេះបញ្ជាក់ថា អ្នកមានឈាមរត់មិនល្អដែលប៉ះពាល់ដល់ខួរក្បាល និងបេះដូង។

អស់កម្លាំង
ប្រសិនបើអ្នកមានអារម្មណ៍អស់កម្លាំង បើទោះបីជាទើបនឹងភ្ញាក់ពីគេង ឬសម្រាកក្តី មានន័យថា ចលនាឈាមរត់ក្នុងរាងកាយប្រតិបត្តិការមិនបានត្រឹមត្រូវ រួមទាំងលំហូរឈាមដែលត្រូវបញ្ជូនទៅកាន់បេះដូងផងដែរ។

ភាពទន់ខ្សោយ

នៅពេលដែលសរសៃឈាមអាក់ទែរបស់អ្នករួមតូច វាមិនអាចអនុញ្ញាតឲ្យឈាមចែកចាយបានត្រឹមត្រូវឡើយ។ ពេលនេះសាច់ដុំមិនអាចទទួលបានឈាមតាមត្រូវការ ហើយភាពទន់ខ្សោយនឹងកើតមាន។ ដូច្នេះត្រូវប្រុងប្រយ័ត្នឲ្យមែនទែន ប្រសិនបើរាងកាយរបស់អ្នកមានបញ្ហាទន់ខ្សោយ។

ចំណាំ៖ ទាំងអស់នេះជាសញ្ញាព្រមានមុនមួយខែនៃជំងឺគាំងបេះដូង ដូច្នេះបើមានករណីខុសប្រក្រតីណាមួយកើតមានឡើង ត្រូវប្រញាប់ទៅពិគ្រោះជាមួយនឹងគ្រូពេទ្យភ្លាម៕

heart-attack-soon

មតិយោបល់