ភ្លាមៗ ក្រោយកើតព័ណ៌មានផ្ទុះថា ពិធីករល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍ GMM TV ដែលមានឈ្មោះថា ” ណត អាខនណាត់ ” មានព័ត៌មានផ្ទុះនៅលើបណ្ដាញសង្គមហ្វេស ប៊ុក ក្នុងករណីមើលងាយមនុស្សជាតិ ដែលជាជនជាតិដូចគ្នាមក ខាងក្រុមហ៊ុន GMM Grammy ចេញសេចក្ដីប្រកាសភ្លាម ថា លើករាល់កិច្ចសន្យា និង កុងត្រារបស់ នាយ ណត ដែលមានក្នុងក្រុមហ៊ុន។
តាំងនាមតំណាងឲ្យអ្នកគ្រប់គ្រង ក្រុមហ៊ុន GMM Grammy មានអារម្មណ៍សោកស្ដាយដែលឃើញ ពិធីករ និង ជាតារាសម្ដែងល្បីមួយរូប បែរជាប្រព្រឹត្តទង្វើឈ្លើយ ក្អេងក្អាង មិនសមរម្យសម្រាប់សង្គមជាតិ ដែលមិនមែនជាគំរូដល់មហាជននោះឡើយ។
គួរបញ្ជាក់ថា ក្រោយបុរសម្នាក់ បានជិះជ្រុលប៉ះគូថរថយន្តតារាសម្តែង និង ពិធីករខាងលើ ធ្វើឲ្យតារារូបនេះ ខឹងជិះតាមរួចក្របួចកអាវ វាយតប់ ផ្អើលបណ្តាញសង្គម ធ្វើឲ្យក្រុមហ៊ុនខាងលើ លើកកុងត្រា៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=pA00c5SIDFw
ប្រភព៖ khaosod
មតិយោបល់