ព័ត៌មានកីឡា

Barcelona ​តវ៉ា​រឿង Messi ​បាន​កាត​លឿង ដោយសារ​ចង​ស្បែក​ជើង​យូរ​ពេក

ក្លឹប Barcelona កំពុងតែតវ៉ារឿង Lionel Messi ទទួលបាកកាតលឿង ដោយគ្រាន់តែខ្សែប្រយុទ្ធរូបនេះរបូតស្បែកជើង ហើយប្រើពេលចងវាឡើងវិញយូរពេក ត្រូវអាជ្ញាកណ្ដាលគិតថាស៊ីម៉ោង។

កាតលឿងរបស់ Messi នេះកើតឡើងអំឡុងតង់ទី២ នៃការប្រកួតកាលពីថ្ងៃអាទិត្យកន្លងទៅ ដែល Barcelona ឈ្នះ Sevilla ២-១ ពោលគឺក្រោយពីកីឡាកររូបនេះប្រើពេលច្រើនពេក ក្នុងការចងខ្សែស្បែកជើងរបស់ខ្លួន។ ដោយការរបួតស្បែកជើងនេះ នៅពេលដែល Messi ព្យាយាមប្រជែងបាល់ជាមួយ Steven N’Zonzi ។

nintchdbpict000280486889

យ៉ាងណាមិញ ការពិន័យនេះធ្វើឱ្យក្លឹប Barcelona មិនពេញចិត្តនោះទេ ហើយក៏បានធ្វើការតវ៉ាចំពោះការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាលក្នុងការប្រកួតនោះដែរ។ ដោយការតវ៉ានេះ រំពឹងថានឹងអាចទទួលបានជោគជ័យ ព្រោះការប្រើពេលយូរនោះ គឺដោយសារតែ Messi របួតស្បែកជើង មិនមែនចង់ពន្យាពេលឱ្យបានយូរនោះទេ។

 

 

មតិយោបល់